បណ្តាញសង្គម

ប្តីចិត្តសាហាវ ប្រពន្ធវាយប្រដៅ កូនតិចតួច ខឹងទាញកាំបិតបុ័ងតោ កាប់ចំក្បាល និងដៃប្រពន្ធជាច្រើនកាំបិត របួសធ្ងន់ រួចត្រូវសមត្ថកិច្ចចាប់ខ្លួន

កំពង់ឆ្នាំង៖ ស្រ្តី ជាប្រពន្ធម្នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ដោយសារប្តីទី២ យកកាំបិត បុ័ងតោ កាប់ចំក្បាល និងដៃ ជាច្រើន កាំបិត ព្រោះតែខឹង និងនាង វាយប្រដៅ កូនប្តីមុន តិចតួច និងប្រច័ណ្ឌ ឃើញនាង អោបស្រុី ពេលទៅ បោកគក់ ខោអាវ នៅហាងការ៉ាអូខេ។

អំពើហឹង្សា នៅក្នុងគ្រួសារនេះ បានកើតឡើង នៅវេលាម៉ោង៦ និង៤០នាទី យប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០១៤ នៅស្តិតនៅ ក្នុងភូមិ ដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ស្រ្តីឈ្មោះ ឈិន សារឿន អាយុ ៧៣ឆ្នាំ ជាម្តាយបង្កើត ស្ត្រីរងគ្រោះ  រស់នៅជាមួយគ្នា ក្នុងផ្ទះជួល នៅក្នុងកន្លែង កើតហេតុខាងលើ បាននិយាយ អោយអ្នកយក ព័ត៌មាន យើងដឹងថា ៖ កូនស្រី របស់គាត់ឈ្មោះ ជុក សារិន អាយុ ២៦ឆ្នាំ មានមុខរបរ ដើរបោកគក់ ខោអាវ និងដុស លាងចាន ឆ្នាំង តាមផ្ទះ អោយគេ នាង មានកូនជាមួយ ប្តីមុន ២នាក់ ប្តីទី ២ របស់នាង ជាជនដៃដល់ឈ្មោះ ម៉ក់ ឈុនលី អាយុ ៣៣ឆ្នាំ មុខរបរ ជាកម្មករ លីសែង នៅកំពង់ផែ ផ្សារក្រោម ពួកគេបានគ្នា ជាប្តី ប្រពន្ធ ជិត២ឆ្នាំ មកហើយ។

មុនពេល កើតហេតុ កូនប្រុស របស់នាង ម្នាក់អាយុ ៤ឆ្នាំ បានទៅឆក់ យកស្លាបព្រា ពីកូន អ្នកជិតខាង ម្នាក់ដែលកំពុង ហូបបាយ នៅបន្ទប់ ជួលជិតគ្នា ពេលនាងឃើញ កូននាង ធ្វើបែបនេះ នាងក៏បានចាប់ កូនមកវាយ ប្រដៅតិចតូច ឃើញ ដូច្នេះ ប្តីនាង កំពុងស្រវឹង បានខឹង ក៏បានទាញ យកកាំបិត បុ័ងតោ មកកាប់ ចំក្បាលនាង ចំដៃ ពេលនាង រងកាំបិត រយះ ក្បាល និងដៃ ជាច្រើនកន្លែង ហូរឈាម ជោគខ្លួន របួសយ់ាងធ្ងន់ធ្ងរ និងសន្លប់។

ក្រោយពេល កើតហេតុជន ដៃដល់ ជាប្តី បានរត់គេច ខ្លួនបាត់ សមត្ថកិច្ច ជាច្រើននាក់់ បាននាំគ្នា ស្វែងរកចាប់ខ្លួន គេពេញក្រុង កំពង់ឆ្នាំង តែរកមិនឃើញ ។ ចំណែក ស្រ្តីរងគ្រោះ ត្រូវបាន អ្នកជិតខាង និងម្តាយ ដឹកបញ្ជូន រូបនាង មកកាន់ មន្ទីរពេទ្យខេត្ត ដើម្បីអោយ ក្រុមគ្រូពេទ្យ ជួយសង្គ្រោះ ព្យាបាល។

នៅក្នុងបន្ទប់លាង និងរុំរបួសលោក និងអ្នកគ្រូពេទ្យ បាននិយាយថា ស្ត្រីរងគ្រោះ មានរបួសធ្ងន់ធ្ងរ ជាច្រើនកន្លែង នៅលើក្បាល និងលើដៃនាងមាន អាការៈ សន្លប់រវើរវាយ ប្រហែល ជារបួសលើក្បាលនាង ប៉ះពាល់សរសៃប្រសាទ ។ សមត្ថកិច្ច បានអោយដឹងថា ៖ នៅវេលាម៉ោង៨ និង៣០នាទីយប់ ជនដៃដល់ឈ្មោះ ទួល មករា ហៅម៉ក់ ឈុនលី ហៅម៉ក់ ត្រូវចាប់ខ្លួន បាននៅផ្លូវលេខ២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងបានឃាត់ខ្លួន នៅក្នុងអធិការដ្ឋាន ក្រុងកំពង់ឆ្នាំង ១យប់ ។

នៅមុខសមត្ថកិច្ច ជនដៃដល់ បានសារភាពថា ៖ គេពិតជាបានកាប់ ប្រពន្ធខ្លួន ពិតមែន ព្រោះតែខឹង ប្រពន្ធវាយ កូន និងប្រច័ណ្ឌ ព្រោះបានឃើញ នាងអោបប្រុស ក្នុងពេល ទៅធ្វើការ បោកគក់ នៅហាងកា រ៉ាអូខេ មហាលាភ កាលពីថ្ងៃ ។ជនដៃដល់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្ត បញ្ជូនខ្លួន ទៅតុលាការខេត្ត ផ្តន្ទាទោស តាមច្បាប់ កុំអោយបុរស ផ្សេងទៀតយកគំរូតាម ៕