បណ្តាញសង្គម

ឃាត់ខ្លួន​បុរស​​២​នាក់​​ បែកធ្លាយ​​ជិត​៣០០​គ្រាប់

ខេត្តស្ទឹងត្រែង ៖ នគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២០ បានកសាងសំណុំរឿងបញ្ជូនមនុស្ស២នាក់ទៅអយ្យការអមសាលាដំបូងពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀនជិត៣០០គ្រាប់ ដែលប្រព្រឹត្តនៅចំណុចវេីនខោវ ស្រុកបូរីអូស្វាយសែនជ័យ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៧ មិថុនា ២០២០។

តាមប្រភពព័ត៌មានអោយដឹងថា ក្រោយពីក្តាប់មុខសញ្ញាបានជាក់លាក់រួចមក កម្លាំងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ រួមសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ ចុះប្រតិបត្តិការពួនស្ទាក់ម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា គ្មានផ្លាកលេខ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ ធី អិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ លន់ ពុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ជនសង្ស័យទាំង២រស់នៅក្នុងភូមិរិទ្ធីសែនជ័យមួយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ បន្ទាប់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះកម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមានថ្នាំញៀន២កញ្ចប់តូច ប្រភេទមេតំហេ្វតាមីនគ្រាប់(WY) ស្មើនឹងចំនួន២៩២គ្រាប់, ម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ អត់ផ្លាកលេខ, ធុងបាស់មួយគ្រឿង, ត្រង់សុីន័រមួយគ្រឿង និងគ្រឿងបន្លាស់ មានកូនសោដែកកាប់ផងដែរ។ក្រោយការឃាត់ខ្លួននិងដកហូតវត្ថុតាងជាក់ស្តែង កម្លាំងនគរបាលស្រុកបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលការផ្តន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព