Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលករ​កម្ពុជា​ជិត​១០​ម៉ឺន​នាក់ បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ ពលករកម្ពុជាជិត១០ម៉ឺននាក់បានត្រឡប់មកស្រុកកំណើតវិញ និងនៅប្រទេសថៃ ជាង១លាននាក់នៅពេលដែលថៃបិទច្រកទ្វារព្រំដែន លោកជំទាវ ជូ ប៊ុនអេង លើកឡើងក្នុងកិច្ចប្រជុំនៅនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត បន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំមានការចូលរួមពីមន្ត្រីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងមន្ត្រីកម្លាំងស្ថាប័នខេត្តជាប់ព្រំដែនបានចូលរួមជាច្រើនរូប។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍រាយការណ៍ថា៖ ជាការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងវិធានការទប់ស្កាត់ និងការគ្រប់គ្រងការឆ្លងដែនដោយខុសច្បាប់របស់ពលករកម្ពុជា នៅពេលដែលប្រទេសថៃបិទច្រកទ្វារព្រំដែនកម្ពុជា.ថៃ។

ឯកឧត្តមបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានជ័យពលករខ្មែរដែលត្រឡប់ពីប្រទេសថៃវិញគឹតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានចំនួន២៦.៣៩៦នាក់ ស្រី១២.០២៥នាក់ ដោយធ្វើការត្រួតពិនិត្យសុខភាព១០០% និងបានធ្វើតេស្តសំណាកមានចំនួន១.៦៣១នាក់ អវិជ្ជមាន១.៦២៦នាក់ វិជ្ជមាន៥នាក់ព្យាបាល ជាសះស្បើយ៥នាក់។ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅក្រៅពីខេត្តមានជ័យ វិលត្រឡប់ពីប្រទេសថៃគឹតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០មានចំនួន៨.៣៥៩នាក់ ស្រី៣.៥០២នាក់។

ក្នុងនោះមានចូលតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅមាន ចំនួន៨.៣៤៧នាក់ ស្រី៣.៤៩៧នាក់ ចូលតាមច្រកបឹងបេងស្រុកម៉ាឡៃមានចំនួន១២នាក់ ស្រី០៥នាក់ ហើយក្រសួងការពារជាតិ នៃកងពលលេខ៩០ បានជួយរថយន្តដឹកពលករទៅតាមមូលដ្ឋាន មានចំនួន៥០គ្រឿង។ក្នុងឱកាសនោះដែរលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធាន អចិន្ត្រៃយ៍នៃ គ.ជ.ប.ជ មានប្រសាសន៍ថា៖ ក្នុងឱកាសដែលភាគីថៃបិទច្រកទ្វារ ព្រំដែន កម្ពុជា.ថៃ ដើម្បីទប់ស្កាត់កូវីដ-១៩ ហើយពលករកម្ពុជាដែលត្រឡប់មកស្រុកកំណើតវិញសរុប ទូរទាំងប្រទេសមានប្រមាណជិត១០ម៉ឺននាក់ ហើយមានពលករកម្ពុជា នៅក្នុងប្រទេសថៃ មានជាង១លាននាក់។

លោកជំទាវបានបញ្ជាក់ថា៖ ជាការណែនាំខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់វិធានការដល់អាជ្ញាធរ និងកងកម្លាំង ដែលឈជើងតាមបន្ទាត់ព្រំដែន ត្រូវអនុវត្តន៍ផែនការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងដែនដោយ ខុសច្បាប់ របស់ពលរដ្ឋកម្ពុជា។

ហើយចាត់វិធានចំពោះមេខ្យល់ដែលបកប្រាស់ប្រជាពលរដ្ឋ ចំណាកស្រុកខុសច្បាប់ និងណែនាំដល់ប្រជាពលរដ្ឋបានយល់ដឹងត្រូវបញ្ឈប់ការធ្វើចំណាកស្រុក ដោយខុសច្បាប់ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ៕

ដកស្រង់ពី់កោះសន្តិភាព