Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចូលទៅកាប់ឈើ យកមកធ្វើជន្លង់ម្រេច បើជាដើមឈើ បាក់សង្កត់ស្លាប់

  • បោះពុម្ព

មណ្ឌលគិរី៖ បុរសម្នាក់ បានស្លាប់ នៅម៉ោង៨ និង២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ដោយសារដើមឈើ សង្កត់នៅខាងក្រោយ ចំការក្នុងភូមិ ពូត្រែងឃុំ ដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

បើតាមក្រុមគ្រួសារសព បានប្រាប់ថា មុនកើតហេតុ អ្នករងគ្រោះ (សព) និងមិត្តភ័ក្ត បាននាំគ្នាទៅអា ជ្រលង់ម្រេច ខាងក្រោយ ផ្ទះរបស់ ខ្លួនដើម្បី យកមកដាំ ម្រេច ពេលមិត្តភ័ក្តកំពុង អារំលំ ដើមឈើ អ្នករងគ្រោះ (សព) នៅខាងក្រោយ ដើមឈើ នៅពេល រលំ អ្នករងគ្រោះ រត់គេច មិនទាន់ ស្រាប់តែ គល់ឈើខ្ទាត់ ទៅបោកជន រងគ្រោះ បាក់ក និងខ្ទេច មួយចំហៀងខ្លួន ។

ឃើញសភាព អ្នករងគ្រោះ ពុំទាន់ ដាច់ខ្យល់ ក្រុមគ្រួសារ ក៏បាននាំគ្នា នាំយកមក កាន់មន្ទីរពេទ្យ បង្អែកខេត្ត ដើម្បីធ្វើការ សង្រ្គោះបន្ទាន់ ប៉ុន្តែទោះបី យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ មិនអាចជួយ សង្រ្គោះបានទេ ដោយសារ អ្នករងគ្រោះ សភាពធ្ងន់ធ្ងរ ពេកដាច់ខ្យល់ស្លាប់តែម្តងទៅ ។ លោក ដួង សារ៉ា ប្រធាន សាលសង្រ្គោះបន្ទាន់ ប្រចាំពេទ្យ បង្អែកខេត្ត បានប្រាប់ថា អ្នករងគ្រោះជា សពមាន ឈ្មោះ យី សុខខឿន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ ពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង បន្ទាប់ពីបាន បញ្ជូន មកកាន់ មន្ទីរពេទ្យ នៅវេលាម៉ោង ១០និង២០នាទី ព្រឹក ថ្ងៃដដែល ។

អ្នករងគ្រោះនោះ ក្រុមគ្រូពេទ្យ មិនអាចជួយ សង្រ្គោះបានទេ ដោសារអ្នករងគ្រោះ បានដាច់ខ្យល់ ស្លាប់ទៅហើយ ។ លោកគ្រូពេទ្យ ធ្វើការអះអាងថា អ្នករងគ្រោះ ត្រូវបានឈើ សង្កត់ បាក់ខ្ទេច នៅផ្នែក ក និងមួយចំហៀង ខ្លួនត្រូវខ្ទេចខ្ទី សាច់ដោយ សារឈើ សង្កត់ ធ្ងន់ធ្ងរពេក ។រីឯ សព ត្រូវបានក្រុម គ្រូពេទ្យ ធ្វើការប្រគល់ ជូនក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕