Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ចេញ​បាត់ពីផ្ទះ​តាំង​ពីរសៀល លុះយប់ឡើងទទួលដំណឹងអកុសល​​

  • បោះពុម្ព

ខេត្តកំពង់ចាម ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានលោតពីលើស្ពានគីហ្សុ៊ណា តែមិនបានធ្លាក់ចូលទៅក្នុងទឹកទន្លេនោះទេ ដោយបានទើរលើទម្រសសរស្ពានប៉េ១០ បណ្តាលឱ្យបាត់បង់ជីវិត និងបន្សល់ទុកម៉ូតូ១គ្រឿងម៉ាកធូដេ ព្រមទាំងរកឃើញឯកសារមួយចំនួននៅក្នុងឃ្លុបម៉ូតូនោះ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០ នៅចំណុចស្ពានគីហ្សុ៊ណា ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ជនរងគ្រោះឈ្មោះងិន ធឿង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិលេខ៤ ឃុំអំពិល តាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ មិថុនា ជនរងគ្រោះបានអង្គុយនៅមុខផ្ទះ បន្ទាប់មកក៏ទាញម៉ូតូមួយគ្រឿងម៉ាកម៉ាកធូដេ គ្មានស្លាកលេខ ជិះចេញទៅបាត់ ដោយពុំដឹងថាទៅទីណានោះទេ រហូតដល់វេលាម៉ោង៨យប់ថ្ងៃដដែល ទើបអ្នកផ្ទះទទួលដំណឹងថា បុរសរងគ្រោះបានលោតទឹកពីលើស្ពានគីហ្សុ៊ណា ក្នុងក្រុងកំពង់ចាម ។

តាមប្រភពដដែលបានបន្តថា ដោយសារតែបុរសរងគ្រោះខាងលើនេះញៀនថ្នាំ ទើបត្រូវបានក្រុមគ្រួសារបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅឯរាជធានីភ្នំពេញអស់មួយរយៈ លុះនៅពេលដែលត្រឡប់មក ផ្ទះវិញមិនបានប៉ុន្មាន ក៏មានហេតុការណ៍បែបនេះកើតឡើងតែម្តង។

លោកវរសេនីយ៍ឯកអុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចមក រូបលោកបានចាត់ឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់សហការជាមួយនគរបាលព្រហ្មទណ្ឌក្រុងកំពង់ចាមចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ ។

លោកអធិការនគរបាលក្រុងកំពង់ចាមបានបន្តថា នៅក្នុងឃ្លុបម៉ូតូរបស់ជនរងគ្រោះរកឃើញមានសៀវភៅគ្រួសារ១ក្បាល ដោយមេគ្រួសារឈ្មោះ ថុង លាងហុង ភេទស្រី អាយុ៦១ឆ្នាំ និងប្តីឈ្មោះ សែម ធី អាយុ ៦០ឆ្នាំ និងមានកូនចំនួន៣នាក់ ក្នុងនោះ ១-ឈ្មោះ សែម ហុីម ២-ឈ្មោះ សែម ចំរុង និង៣-មើលឈ្មោះមិនច្បាស់ ។

លោកអធិការនគរបាលក្រុងកំពង់ចាមបានបន្តថា បន្ទាប់ពីធ្វើការស្រាវជ្រាវរកក្រុមគ្រួសាររបស់ជនរងគ្រោះឃើញរួចមក រហូតដល់វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ មិថុនា ឆ្នាំ២០២០ សមត្ថកិច្ចបានជួលទូក១គ្រឿងដើម្បីទៅដឹកសពជនរងគ្រោះយកមកដាក់នៅលើច្រាំងទន្លេ ដើម្បីធ្វើការពិនិត្យ និងកោសល្យវិច្ច័យ ។

លោកអធិការនគរបាលក្រុងកំពង់ចាមបានបន្តថា ក្នុងការពិនិត្យសពជនរងគ្រោះ សមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះដែលមានសមាសភាពចូលរួមដូចជា លោកមេភូមិ, លោកគ្រូពេទ្យខេត្ត, លោកចៅសង្កាត់វាលវង់ លោកនាយប៉ុស្តិ៍វាលវង់ ជំនាញព្រហ្មទណ្ឌនិងជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងកំពង់ចាម ជំនាញបច្ចេកទេសខេត្ត និងក្រុមគ្រួសាររបស់ជនរងគ្រោះផងដែរ ។

លោកអធិការនគរបាលក្រុងកំពង់ចាមបានបន្តថា តាមការសន្និដ្ឋានរបស់គណៈកម្មការចម្រុះពិនិត្យសពជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះពិតជាបានបញ្ចប់ជីវិតដោយលោតពីលើស្ពានប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌអ្វីឡើយ ។ ក្រោយពីការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកអូរាំងឪ ៕

ដកស្រង់ពី៖កោះសន្តិភាព