Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារី២នាក់ ឋិតក្នុងសភាព ដង្ហើមចង្រិត ព្រោះត្រូវរថយន្ត កាមរីបាឡែន បុកពីក្រោយ

  • បោះពុម្ព

បាត់ដំបង៖ នារីវ័យក្មេងចំនួន ២នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ស្ទើរតែ ដង្ហើមចង្រិត ខណៈដែលកំពុង ជិះម៉ូតូ ហើយត្រូវបាន រថយន្តបុក ពីក្រោយ យ៉ាងពេញទំហឹង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១ និង៣០នាទី រសៀល តាមបណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុច ក្បែរវត្តបញ្ញា ស្ថិតក្នុង ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង រហូតផ្លោង អូសទៅមុខជាង ១០០ម៉ែត្រ ។

បើតាមសំដី របស់ប្រជាពលរដ្ឋ បាននិយាយថា ដំបូងគេឃើញ មានរថយន្ត មួយគ្រឿង ម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 932 szk បើកបរ យ៉ាងលឿន ក្នុងទិសដៅ ពីលិច ទៅកើត ។ ប្រភពដដែល បានបន្តថា លុះមកដល់ ក្បែរវត្តបញ្ញា ស្រាប់តែ រថយន្តនោះ បានជ្រុល ទៅបុកម៉ូតូ ពីក្រោយយ៉ាង ពេញទំហឹង ដែលម៉ូតូនោះ ម៉ាកស្កូបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ បាត់ដំបង 1M-3581 បណ្តាល អោយម៉ូតូនោះ ផ្លោងអូស ទៅមុខចំងាយ ជាង១០០ម៉ែត្រ ដោយឡែក នារី ដែលជិះម៉ូតូ ចំនួន ២នាក់ បានហោះបោក ទៅនឹងចិញ្ចើមថ្នល់ ដេកសន្លប់ ស្តូកស្តឹង ក្នុងថ្លុកឈាម ទាំងអស់គ្នា ។

ក្នុងនោះផងដែរ ក៏មានប្រជាពលរដ្ឋ ដែលស្គាល់បាន អះអាងថា នារីទាំង ២នាក់ នោះគឺម្នាក់មានឈ្មោះ អួប រ៉ូដា អាយុ ២០ឆ្នាំ រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ចំណែកនារីម្នាក់ ទៀតដែល មានអាយុ ប្រហាក់ ប្រហែលគ្នាទំនងជានៅ ក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ដោយពួកគេទាំង ២នាក់ បែកក្បាល និងដេក សន្លប់ក្នុងថ្លុកឈាម ហើយជើងម្ខាង របស' រ៉ូដា ត្រូវបានបាក់ ។

ប្រជាពលរដ្ឋ បានបន្ថែមថា រថយន្តនៅពេល ដែលបើកជ្រុល ទៅធ្លាក់ក្នុងប្រឡាយ ខាងឆ្វេងនោះ គេឃើញ មានមនុស្ស បើកទ្វារដើរ ចេញចំនួន ២នាក់ ក្នុងនោះមានម្នាក់ បែកក្បាល ផងរហូតមាន ឈាមដក់ នៅក្នុងឡាន ហើយពួកគេ បាននាំគ្នា គេចខ្លួនទៅតាម ក្រោយវត្ត បញ្ញា បាត់អស់ទៅ។

ភ្លាមៗនោះដែរ សមត្ថកិច្ច នៃអធិការដ្ឋាន នគរបាល ស្រុកសង្កែ បានចុះទៅដល់ ដោយធ្វើការ ដឹកបញ្ជូននារី រងគ្រោះទាំង ២នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ រីឯមធ្យោបាយ ធ្វើដំណើរទាំង ២គ្រឿង ត្រូវបាននាំយក ទៅរក្សាទុកនៅ អធិការដ្ឋាន ដើម្បីធ្វើការ ដោះស្រាយ ជាក្រោយ ៕

ដកស្រង់ពី៖ កម្ពុជាថ្មី