Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីនេះ ​សង្ស័យលក់​សុី​សានិង​បារី​អេឡិច​ត្រូនិក

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ ទីតាំងដែលគេសង្ស័យថា មានលក់ផលិតផលស៊ីសា និងបារីអេឡិចត្រូនិកចំនួន២កន្លែង នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានត្រូវនគរបាលទៅពីក្រសួងមហាផ្ទៃ សហការជាមួយនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះធ្វើ ការត្រួតពិនិត្យកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។

នាឱកាសចុះត្រួតពិនិត្យនេះ សមត្ថកិច្ចបានដកហូតសម្ភារជាច្រើនមុខដើម្បីយកទៅពិនិត្យថា តើមានពាក់ ព័ន្ធនឹងផលិតផលហាមប្រាមឬយ៉ាងណា ។ ទោះជាយ៉ាងណា សមត្ថកិច្ចមិនបានលម្អិតនិងបញ្ជាក់ពីឈ្មោះមុខទំនិញសង្ស័យទាំងនោះទេ ។

ឧត្តមសេនីយ៍ឯកនគរបាលមួយរូប ដែលស្ថិតនៅទីកន្លែងចុះពិនិត្យផ្ទាល់មុខសាលាបឋមសិក្សាព្រហ្មនិមិត្ត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ប្រាប់កោះសន្តិភាពថា ការចុះមកថ្ងៃនេះគឺពិនិត្យករណីលក់ផលិត ផលស៊ីសានិងបារីអេឡិចត្រូនិក ដែលអាជ្ញាធរប្រឆាំងគ្រឿងញៀនបានចេញសេចក្តីណែនាំតាំងពីឆ្នាំ២០១៤ ឈប់ឲ្យប្រើផលិតផលទាំងនេះ ព្រោះអាចប្រើច្របូកច្របល់ជាមួយគ្រឿងញៀនធ្វើឲ្យសមត្ថកិច្ចពិបាកស្រាវជ្រាវនិងបង្ក្រាប ។

ឧត្តមសេនីយ៍ឯករូបនេះបន្តថា ការចុះពិនិត្យនៅថ្ងៃនេះធ្វើឡើង២ទីតាំងក្នុងក្រុងប៉ោយប៉ែតដឹកនាំដោយលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ប្រភពពីមន្ត្រីសមត្ថកិច្ចមួយរូបប្រាប់ថា ក្រុម ការងារមកពីក្រសួងមហាផ្ទៃគឺគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ៕

ដកស្រង់ពី៖កោះសន្តិភាព