បណ្តាញសង្គម

រថយន្តធន់ធ្ងន់មួយគ្រឿង ដឹកឥវ៉ាន់ សំពីងសំពោងពេក បណ្តាលអោយដេក កណ្តាលផ្លូវ

ត្បូងឃ្មុំ៖ រថយន្តដឹក សំពីងសំពោង ទាំងយប់ទាំងថ្ងៃ រហូតដល់ក្រឡាប់ ប្រជាពលរដ្ឋ នាំគ្នារិះគន់ថា ដោយសារ ថៅកែរថយន្ត ដឹកទំនិញទាំងនោះ បណ្តាលឲ្យក្រឡាប់ ទាំងព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ចំណុចជិតផ្សារស្ទឹង ខាងលិច ស្ថិតក្នុងភូមិពោរោងលិច ឃុំកោងការ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចប៉ូលីស ស្រុកពញាក្រែក បានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះ មានម្ចាស់ឈ្មោះ ចែដែត ផ្សារក្រែក ហើយរថយន្ត ម៉ាកហ៊ីណូ ពណ៌សលាយខៀវ ពាក់ស្លាកលេខ យ.០៦០០ ភ.ព.៣ ដឹកទំនិញ មាន មីសញ្ញាខ្លាឃ្មុំ សាប៊ូ ប្រដាប់ប្រដាក្មេងលេង និងឥវ៉ាន់ចាប់ហួយ យកមកពីប្រទេសវៀតណាម តាមច្រកអន្តរជាតិ ត្រពាំងផ្លុង ហើយមកក្រឡាប់ ចំណុចខាងលើតែម្តង ។ ហេតុការណ៍នេះ មិនបណ្តាលឲ្យមាន មនុស្សរងរបួសឡើយ ។