Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជា​ស្នាដៃ​លោក​មេ​ភូមិ​៖ ដុត​សព​ក្នុង​ខ្ទម​ចាំ​ស្រែ​ចង់​បំបាត់ដាន

  • បោះពុម្ព

ខេត្តកំពង់ឆ្នាំង មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ មិថុនា បានបញ្ជូនជនសង្ស័យជាមេភូមិក្រាំងកន្ទ្រោលទៅកាន់តុលាការ បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេល២ថ្ងៃ ទើបព្រមសារភាពលើសំណុំរឿងដុតស្ត្រីម្នាក់ ក្នុងខ្ទមស្រែ ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ។

សូមរំលឹកថា៖ តើឃាតករជានរណា?លោក ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលជាអ្នកដឹកនាំផ្ទាល់ក្នុងការស៊ើបអង្កេតលើសំណុំរឿងនេះបានឱ្យដឹងថា៖ ក្រោយពេលកើតហេតុ នៃការប្រទះឃើញសពស្រី្តម្នាក់ ត្រូវបានធ្វើឆេះមួយកំណាត់ខ្លួនឡើងលើ កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅ លោកក៏បានទទួលបញ្ជាពីលោក ឧត្តមសេនីយ៍ សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល ពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ លោកបានស្រាវជ្រាវរយៈ៧ថ្ងៃទើបនៅថ្ងៃទី២៧ ខែមិថុនា សមត្ថកិច្ចបាន សម្រេចឃាត់ខ្លួន លោក ញ៉េប សុខុម អាយុ៦៧ឆ្នាំ ជាមេភូមិក្រាំងកន្ទ្រោល ដែលសង្ស័យលើករណីឃាតកម្មដុតសាកសពស្ត្រីរងគ្រោះដើម្បីបំបិទដាន ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថ បានបន្តថា៖ ដោយការប្រើជំនាញ របស់សមត្ថកិច្ចទើប នៅរសៀលថ្ងៃទី២៨ ខែមិថុនា លោកមេភូមិក្រាំងកន្ទ្រោល ជាជនសង្ស័យព្រមសារភាពថា៖ រូបគាត់មានទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយស្ត្រីរងគ្រោះឈ្មោះជា ថន អាយុ៥៧ឆ្នាំ ជាង៥ឆ្នាំមកហើយ គឺតាំងពីឆ្នាំ២០១៥មកម្លេះ ។

នៅថ្ងៃកើតហេតុ ក្នុងភូមិមានពិធីភ្ជាប់ពាក្យ ពេលនោះជនរងគ្រោះក៏បានទៅចូលរួមក្នុងពិធីនោះ និងបានពិសារស្រាបៀរ ស្រវឹងខ្លះដែរ ។លុះពេលជិះត្រឡប់មកវិញ ដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏បានទូរស័ព្ទទៅហៅគាត់(មេភូមិ) ឱ្យមកជួបនៅចំណុចស្រែណី ដែលជាកន្លែង ពួកគាត់ធ្លាប់រួមមេត្រីភាព ជាមួយគ្នាកន្លងមក ។

នៅយប់នោះបន្ទាប់ពីបានជួបគ្នាហើយ ពួកយើងក៏បានធ្វើសកម្មភាពរួមមេត្រីភាពដូចសព្វដង ។ លុះពេលកំពុងធ្វើសកម្មភាពស្រាប់តែស្ត្រីរងគ្រោះគាំងបេះដូងបាត់មាត់បាត់ក គាត់ក៏ព្យាយាមធ្វើចលនាបេះដូងដែរ តែស្ត្រីរូបនោះបានស្លាប់បាត់ទៅហើយ ។ ប្រភពដដែលបានបន្តថា ពេលដឹងថាបន្ទាប់ពីស្ត្រីនោះស្លាប់ គាត់(មេភូមិ) ភ័យណាស់ មិនដឹងធ្វើយ៉ាងម៉េច លើកបីស្ត្រីរងគ្រោះយកទៅដាក់ក្នុងខ្ទមចាំស្រែនៅជិតនោះ ហើយបានយកអង្កាម ក្តាបន្ទះ និងអុសមកគរ លើសពស្ត្រីរងគ្រោះរួចដុតដើម្បីបិទភស្តុតាងរួចក៏គេចខ្លួនបាត់តែម្តង ។

សូមរំលឹកដែរថា កាលពីថ្ងៃទី២១ ខែមិថុនា មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ដោយសារតែគេបានប្រទះឃើញសពស្ត្រីមា្នក់ស្លាប់ដោយឆេះមួយកំណាត់ខ្លួន ក្នុងខ្ទមស្រែ ដែលការសន្និដ្ឋានជំហានដំបូងថា ៖ ជាករណីឃាតកម្ម និងសង្ស័យគាត់ស្រវឹង ដេកវាស ដៃត្រូវចង្កៀងបណ្តាលឱ្យរលំឆាបឆេះខ្លួន។ តែយ៉ាងនេះក្តីក្រោយការស្រាវជ្រាវ មន្ត្រីកងរាជអាវុធហត្ថខេត្ត ទើបឈានដល់ការចាប់ខ្លួនជនដៃដល់ជាមេភូមិតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព