Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្តាយឃើញ​សភាព​កូនស្រី២នាក់មិនស្រួល ក៏សួរនាំ បែកធ្លាយឪពុកចុងគំរាម​ដល់ជីវិត​

  • បោះពុម្ព

ខេត្ដប៉ៃលិន ៖ ក្រោយពីទទួលបានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ សេង សុគន្ធ ស្នងការ នគរបាលខេត្ត និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដប៉ៃលិន លោកស្រីវរសេនីយ៍ទោ ស ចិន្ដា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ចាត់ឲ្យលោកវរសេនីយ៍ទោ កន សារុន នាយការិយាល័យដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចាប់បង្ខំសេពសន្ថវៈកូនចុងរបស់ខ្លួនរហូតបានសម្រេចចំនួន២នាក់ កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០២០ ខណៈម្តាយជាប់រវល់ចេញទៅធ្វើការ ។

ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជនសង្ស័យឈ្មោះ វនណ៍ ឃីម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ ក្នុងនោះម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ១១ឆ្នាំ ។

ក្មេងស្រីទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា ។ តាមប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុ ដោយសារឃើញសភាពកូនស្រីទាំង២នាក់មិនស្រួល ក៏សួរនាំ តែនាងតូចទាំង២នាក់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារឪពុកចុងគំរាមផ្តាច់ជីវិតទាំងពូជ បើហ៊ានប្រាប់ម្តាយ ។ តែដោយសារម្តាយក្មេងស្រីរងគ្រោះឈ្លេចសួរ និងលួងលោម ទើបនាងទម្លាយប្រាប់ បន្ទាប់មកស្ត្រីជាម្តាយក៏ប្រញាប់ដាក់ពាក្យបណ្តឹងតែម្តង ។

ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលជំនាញសហការជាមួយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើតេស្ដទឹកនោម ជាលទ្ធផលរកឃើញមានប្រើប្រាស់សារធាតុញៀនផងដែរ ។ បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព