Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ជាក់ស្ដែង ពី​បទ​លួច​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​ដើរ​ផ្សា​របឹង​កេងកង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានឃាត់ជនសង្ស័យចំនួនម្នាក់ជាក់ស្ដែង ពីបទលួចទូរស័ព្ទដៃម៉ាក iPhone Xmas នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង ១៥និង៥០នាទីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលប៉ុស្ដិ៍បឹងកេងកងទី១ បានអោយដឹងថា ជនសង្ស័យឈ្មោះ ចាន់ ធាវី ហៅ ចាន់ ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមើលកូនឲ្យបុគ្គលិករោងចក្រ ។

ចំណែកឯជនរងគ្រោះឈ្មោះ ចក ច័ន្ទម៉ល្លីកា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៧៦ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង ។

វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតយកបាន មានទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក iPhone Xmas ពណ៌ទឹកមាស ។ សមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ ផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព