Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ វះកាត់​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​វិវាទ​ដីធ្លី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថា លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការរបស់ខ្លួន នៅរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធទៅនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គាត់ (ស៊ូ អារ៉ាហ្វាត់) ធ្លាប់ជាប្រធា នគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះតែម្តង។

ដែលនេះជារឿងតែមួយ ពាក់ព័ន្ធករណីឧកញ៉ា សង ថន ត្រូវអង្គភាព ACU ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះដែរ។ លោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកទៀតថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ារូបនោះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ទាំងមូល។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងទៀតថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាល នៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ថែមទៀតផង។

ដូច្នោះចាំមើលរឿងដំបៅដីធ្លីនៅស្រុកគាល់ក្រឡនេះ នឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមន្ត្រីមូលដ្ឋានពាក់ព័ន្ធវិវាទដីធ្លីប៉ុន្មាននាក់ទៀត ដើម្បីកុំឲ្យរាស្ត្រទឹកភ្នែកដោយសារអ្នកមានអំណាចនោះ៕

ដកស្រង់ពី៖កោះសន្តិភាព