បណ្តាញសង្គម

បង្ក្រាបឃ្លាំងស្តុក ឈើក្រញូងដ៏ធំមួយ ក្នុងស្រុកព្រៃឈរ មានតម្លែជិត ៤០ម៉ឺនដុល្លារ

កំពង់ចាម៖ លោកស្នងការ នគរបាលខេត្ត បានដឹកនាំកម្លាំង ការិយាល័យជំនាញ សហការជាមួយ កម្លាំងអធិការ នគរបាល ស្រុកព្រៃឈរ ចុះបង្ក្រាប ទីតាំងឃ្លាំង ស្តុកឈើក្រញូង ដ៏ធំមួយកន្លែង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតចំណុច ក្នុងភូមិ ដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុងភារៈកិច្ច ដ៏ក្តៅគគុក នេះដែរ កម្លាំង បានប្រមូល ឈើក្រញូង ប្រភេទឈើ ពេញខ្នាត បានមួយ ចំនួនធំ ផងដែរ ។ លោក ឧត្តម សេនីយ៍ត្រី បែន រ័ត្ន ស្នងការ នគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ ឲ្យដឹងថា កម្លាំងសហការ របស់យើង គឺធ្វើឡើង តែមួយ ស្ថាប័ន របស់ស្នងការទេ ដោយមាន ការចង្អុលបង្ហាញ ពីឯកឧត្តម លន់ លឹមថៃ គណៈបញ្ជាការ ឯកភាពខេត្ត និង លោក ហួត វុទ្ធី ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ត ផងដែរ ។

ហើយក្នុងភារៈកិច្ច ដ៏ក្តៅគគុកនេះ កម្លាំងយើង បានចុះស្រាវជ្រាវ តាមដានស៊ើប អង្កេតយ៉ាង ល្អិតល្អន់ ឈានទៅបង្ក្រាប នៅព្រឹកថ្ងៃ ខាងលើតែម្តង ជាលទ្ធផលកម្លាំង បានរឹបអូស ប្រមូលឈើ ក្រញូង ពេញខ្នាត ចំនួនជាង ៨ម៉ែត្រគូប ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ សហរដ្ឋអាមេរិច និងវត្ថុតាង មានជញ្ជីងចំនួន៣ សម្រាប់ថ្លឹងផងដែរ ។យើងកំពុងតែប្រមូលវត្ថុតាង ល្មើសទាំងអស់ យកទៅរក្សាទុក នៅស្នងការខេត្ត ហើយបន្ទាប់យើង នឹងអនុវត្តន៍ ទៅតាមច្បាប់ព្រៃឈើ ដោយយើង ប្រគល់ទៅឲ្យ ខណ្ឌរដ្ឋបាល ព្រៃឈើ កំពង់ចាមតែម្តង ។

លោក ឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់ទីតាំង ជាប្រជាពលរដ្ឋ សាមញ្ញ នៅទីនេះ ម្ចាស់ឈើកំពុង តែគេចខ្លួន តែយើង ស្គាល់អត្តសញ្ញាណ ទុកឲ្យជំនាញ ស៊ើបអង្កេតតាមក្រោយ ។