Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារី​ម្នាក់​ថប់ដង្ហើម​ក្នុងផ្ទះ​រត់​ចេញ​មិន​រួច ទោះ​ចង់​ជួយ​ក៏​ជួយ​មិន​បាន​ក្នុង​គ្រោះ​អគ្គិ​ភ័យ

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីម្នាក់បានបាត់បង់ជីវិតគួរឱ្យសង្វេគ បន្ទាប់ពីនាងត្រូវថប់ដង្ហើមនៅក្នុងអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ចំណែកអ្នកជិតខាងចង់ជួយដែរ តែមិនអាចចូលបានព្រោះតែអំណាចភ្លើងខ្លាំងពេក លុះរលត់ទៅវិញ ទើបក្រុមគ្រួសាររត់ចូលទៅ ប៉ុន្តែអ្វីៗបានហួសពេលហើយ ចុងក្រោយសាច់ញាតិបានត្រឹមតែសោកស្តាយមិនគួរណាដែលនាងត្រូវមកជួបគ្រោះអកុសលទាំងវ័យក្មេងបែបនេះសោះ។

សេចក្តីរាយការណ៍វបហតថា ពេលកើតហេតុ សមត្ថកិច្ចបានអន្តរាគមន៍បញ្ជាទឹកពន្លត់កុំឱ្យឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាង ចំណែកសពនារីរងគ្រោះត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១២និង៥៥នាទីរសៀល នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះមួយល្វែង មានទំហំ5mx10 ធ្វើអំពីថ្មប្លង់សេ មានឡៅតឿ ដែលមានម្ចាស់ឈ្មោះ ញ៉ែម លីម ភេទប្រុស អាយុ51ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

ចំណែកឯនារីរងគ្រោះខាងលើឈ្មោះ យុន សុគន្ធកញ្ញា (ហៅស្រីនាង) អាយុ18ឆ្នាំ ហើយជនរងគ្រោះក្រោយពេលពិនិត្យ គឺនាងបានបាត់បង់ជីវិតដោយសារតែថប់ដង្ហើម រីឯទ្រព្យសម្បត្តិក្នុងផ្ទះគឺរងការខូចខាតទាំងស្រុងផងដែរ។ប្រភពដដែលបន្តថា ក្នុងកិច្ចអន្តរាគមន៍នេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៥គ្រឿង កម្លាំងសមត្ថកិច្ចក្រុងច្បារមនចំនួន20នាក់ កម្លាំងខេត្ត18នាក់ កម្លាំងខេមរភូមិន្ទ20នាក់ អាវុធហត្ថក្រុងចំនួន6នាក់ សរុបទាំងអស់បានប្រើប្រាស់កម្លាំងចំនួន64នាក់។

តាមការបំភ្លឺរបស់ម្ចាស់ផ្ទះបានប្រាប់ឱ្យថា មុនកើតហេតុ នារីរងគ្រោះនៅក្នុងផ្ទះខាងលើជាន់ឡៅតឿ ពេលនោះស្រាប់តែឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យភ្លើងឆាបឆេះ មានទាំងផ្សែងហុយទ្រលោមតែម្តង ចំណែកឯអ្នកខាងក្រៅចង់ចូលទៅជួយនាងដែរ ប៉ុន្តែដោយសារតែអំណាចភ្លើងខ្លាំងពេក គ្មាននរណាម្នាក់ហ៊ានចូលទៅជួយនាងនោះទេ។

ក្រោយពេលភ្លើងរលត់ទៅវិញ ទើបក្រុមគ្រួសាររត់ទៅមើលលើជាន់ឡៅតឿ ប៉ុន្តែជាអកុសលពេលឡើងដល់ ក៏ឃើញនាងបានបាត់បង់ជីវិតទៅហើយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។

បើតាមមន្ត្រីសាលាក្រុងច្បារមនមួយរូបបានសម្ដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលមិនគួរណាហេតុការណ៍នេះបានឆក់យកអាយុជីវិតក្មេងស្រីរងគ្រោះសោះឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព