បណ្តាញសង្គម

ជនសង្ស័យ២នាក់ ធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់ បានសម្រេច ត្រូវកម្លាំង នគរបាលព្រហ្មទណ្ឌ ក្របួចជាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ឆក់កាបូប ពីនារីម្នាក់ បានសម្រេច ហើយបាន បើករត់គេច តែត្រូវបានជន រងគ្រោះ ស្រែកថា ចោរៗ ភ្លាមនោះ ជនសង្ស័យ បានបើក ម៉ូតូរត់ ក៏ត្រូវកម្លាំង ល្បាតនគរបាល ព្រហ្មទណ្ឌ ៧មករា ក្របួចជាប់ បានម្នាក់ រីឯម្នាក់ទៀត រត់គេច បាត់ស្រមោល ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៧ និង ៣០យប់ ឈានថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នៅ តាមបណ្តោយ ផ្លូវ១៨២ កែង២១៥ ស្ថិតក្នុង សង្កាត់បឹង ព្រលិត ខណ្ឌ៧មករា ។ ប្រភពព័ត៌មាន នៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ នារីរងគ្រោះ ជិះម៉ាក Feio ៣នាក់ ក្នុងគោលបំណង ចេញពីហាង អ៊ុតសក់ ទៅផ្ទះ ខណៈកំពុង ជិះនៅលើផ្លូវ ស្រាប់តែ មានជនសង្ស័យ ២នាក់ បើកម៉ូតូ ឌុបគ្នា ម៉ាក ស្តុបពីរ ពណ៌ខ្មៅ ពាក់ស្លាក លេខ 1CL.8275 ធ្វើសកម្មភាព ឆក់កាបូប ពីស្ត្រីរងគ្រោះ តែត្រូវ ស្ត្រីរងគ្រោះស្រែកថា ចោរៗ ភ្លាមៗនោះ ក៏ត្រូវកម្លាំង នគរបាល ព្រហ្មទណ្ឌ ៧មករា ក្របួច ជាប់ ម៉ូតូ និងជនសង្ស័យ បានម្នាក់ រីឯម្នាក់ទៀត រត់គេច ខ្លួនបាត់ ។

ជនសង្ស័យទី១ ឈ្មោះ ភី សុវណ្ណារិទ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងធ្វើទូរស័ព្ទ ស្នាក់នៅ ផ្ទះលេខ ២១៩ ផ្លូវលេខ ២១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ស្ត្រីជនរងគ្រោះ សុំមិនចេញ ឈ្មោះ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន ឃុំខ្លួនបណ្តោះ អាសន្ន នៅអធិការដ្នាន ខណ្ឌ ៧មករា រង់ចាំការ សាកសួរ បន្តទៀត ៕