Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាំ​គ្នា​ទម្លាយ​ពាង​ប្រហុក​លោក​អធិ​ការ​ស្រុក​​បរ​សេដ្ឋស្អុយច្រាស់​ខ្យល់

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលស្រុកបរសេដ្ឋជាច្រើនរូប បានធ្វើលិខិតស្នើសុំថ្នាក់លើដកលោកអ៊ុំ ចំរើន ចេញពីតួនាទីអធិការនគរបាលស្រុកបរសេដ្ឋ ក្រោយពីមន្ត្រីទាំងអស់សង្ស័យថា លោកអ៊ុំ ចំរើន ប្រព្រឹត្តអំពើពុករលួយដោះលែងជនសង្ស័យក្នុងអំពើចោរកម្មជាថ្នូរនឹងទឹកលុយជាង១ពាន់ដុល្លារ។យោងតាមប្រភពពីមន្ត្រីនគរបាលស្រុកបរសេដ្ឋជាច្រើនបានបង្ហាញថា ប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំង បន្ទាប់ពីដឹងថា លោកអធិការបានដោះលែងជនសង្ស័យក្នុងករណីចោរកម្មផ្ទះ និងតាមទីអារាមនានាមានសេរីភាពឡើងវិញដោយមិនបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើនោះទេ។

ការដោះលែងនេះ ត្រូវបានមន្ត្រីជាច្រើនអះអាងថា លោកអ៊ុំ ចំរើន បានទទួលសំណូកចំនួន 1.400ដុល្លារ គ្រួសាររបស់ជនសង្ស័យ ដើម្បីដោះលែងព្រោះគេឲ្យមានសេរីភាពឡើងវិញរួចផុតពីការចោទប្រកាន់របស់តុលាការ។

មានការលើកឡើងថាលោកអ៊ុំចំរើនដែលធ្វើការដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញនេះគាត់មិនបានគិតអំពីបញ្ហាភូមិឃុំមានសុវត្ថិភាពនោះទេ។ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាចអំពីសុខសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋានជាខ្លាំង។ជនសង្ស័យត្រូវបានដឹងថាជាមុខសញ្ញាចាស់ តែងតែធ្វើសកម្មភាពលួច យកទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើនលើកច្រើនសារមកហើយសូម្បីតែវត្តអារាមក៏ជនសង្ស័យរូបនេះចូលធ្វើសកម្មភាពដែរ។

មានការបង្ហើបថា ជនសង្ស័យដែលចាប់ខ្លួនបានហើយដោះលែងវិញជាថ្នូរនិងលុយ១,៤០០$នោះពីជនសង្ស័យ គឺឈ្មោះ កែវ សុខុម ភេទប្រុស អាយុ៤១ឆ្នាំនៅ ភូមិ ត្រពាំងធ្លក ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោយពីសមត្ថកិច្ចទួលអំពិលខេត្តខ្លួនជនសង្ស័យបានហើយយកទៅដល់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបែរជាលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ បានឃុបឃិតជាមួយជនសង្ស័យដោះលែងអោយមានសេរីភាពវីញជាថ្នូរនិងលុយ១,៤០០$។ បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកបសេដ្ឋមើលរូបបានបង្ហើបថាលោកអ៊ុំចំរើនដឹងពីមកកាន់តួនាទីជាអធិការនគរបាលស្រុកបរសេដ្ឋកាលណាមកធ្វើអ្វីអត្តនោមតតែម្នាក់ឯង មិនដែលសួរបល់ជំនាញហើយរាយការណ៍ទៅថ្នាក់លើម្ដងណាឡើយ។មន្តហរីដដែលបន្តថាលោកអ៊ុំចំរើន កន្លងមកពេលមានបទល្មើសកើតឡើងល្មមៗគឺគាត់លាក់មិនរាយការណ៍ទៅថ្នាក់លើ អោយបានដឹងនោះទេ។

បើនិយាយពីរឿងពុករលួយវិញគ្មានកូនចៅណាហ៊ាននិយាយទេ មិនតែប៉ុណ្ណោះទេលោក អ៊ុំ ចំរើន បានស៊ីដាច់ ម៉ូតូចំនួន៤គ្រឿង ដែលមន្ត្រីនគរបាលក្រោមឪវាទចាប់បានពីពួកគ្រឿងញៀនទៀតផង និយាយរួមពេលចាប់បានពួកគ្រឿងញៀនលោកបានបញ្ជាអោយដកដកហូតម៉ូតូយកមករក្សាទុកនៅស្រុក ហើយក៏មិនរាយការណ៍ទៅលោកស្នងការដែរ និយាយទៅគឺយកមនុស្សទៅដាក់គុកហើយ ទុកម៉ូតូសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន។ មន្ត្រីដដែលបន្តថាម៉ូតូទាំង៤គ្រឿងដែលលោកអធិការស្រុកបសេដ្ឋ យកទី១ម៉ាកហុងដា C125 សេរី2015 ពណ៌ខ្មៅ១គ្រឿង។

២ម៉ូតូ.ម៉ាកហុងដា C125 សេរី2020 ពណ៌ខ្មៅ ១គ្រឿង។ ៣ម៉ូតូ.ម៉ាកហុងដា ស៊ូមម៊ើ អ៊ិច សេរី 2017 ពណ៌ក្រហម ១គ្រឿង។និងទី៤.ម៉ូតូម៉ាក អ៊ិច សេនធើរ សេរី 2018 ពណ៌ខ្មៅ ១គ្រឿង។ម៉ូតូទាំង៤គ្រឿងនេះ ត្រូវបានលោកអធិការ បញ្ជូនទៅផ្ទះរបស់គាត់ នៅខេត្តកោះកុង ចំនួន2គ្រឿង។នឹង2គ្រឿងទៀត ត្រូវបានបញ្ជូនទៅខេត្តកំពតផ្ទះរបប្រពន្ធរបស់គាត់។

ប៉ុន្តែថ្មីៗនេះឃើញលោកប្រមូលម៉ូតូទាំងនោះយកមកទុកនៅស្រុកវិញអស់ហើយ។ ករណីនេះផងដែរមន្ត្រីក្រោមឱវាទ និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានស្នើសុំទៅ លោកឧត្តមសេនីទោសមសាមួន ស្នងការនគរបាលរនគរបាលខេត្ដមេពិសេសអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍នេតសាវឿនសូមមេត្តាពិនិត្យមើលភាពមិនប្រកក្រតី របស់លោកអធិការនគរបាលស្រុកបសេដ្ឋផង ព្រោះមន្ត្រីក្រោមឱវាទ អស់ជំនឿលើលោកទៀតហើយ។

ដោយឡែកបើតាមមន្ត្រីដែលស្និតជាមួយលោកអ៊ុំចំរើនវិញបានលើកឡើងថានេះគ្រាន់តែជាប្រភពបែកធ្លាយតែម្ខាងប៉ុណ្ណោះរីឯរឿងរ៉ាវពិតនោះទាល់តែសួរគាត់ផ្ទាល់បានបានដឹងច្បាស់។

ពលរដ្ឋនីស្រុកបសេដ្ឋជាច្រើនបានធ្វើការសំណូមពរថ្នាក់ដឹកនាំ ជាពិសេសគឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាពិនិត្យចាត់វិធានការរដ្ឋបាលចំពោះលោក អ៊ុំ ចំរើន ដើម្បីកុំអោយមានគំរូអាក្រក់ដល់មន្ត្រីបន្តវេនជំនាន់ក្រោយ។ម្យ៉ាងដើម្បីអោយប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទ មានភាពកក់ក្ដៅនិងជឿជាក់ លើអង្គភាពនគរបាលជាតិ ជាអ្នកអនុវត្តច្បាប់បម្រើរាស្ត្រពិតប្រាកដ។

ចំពោះរឿងដោះលែងជនសង្ស័យនោះលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ ដែលរងការចោទប្រកាន់ ថាស៊ីសំណូកដោះលែងជនសង្ស័យនេះដែរ លោកអធិការបានបំភ្លឺថា”តាមការពិតជនសង្ស័យពិតជាបានធ្វើសកម្មភាពលួចលុយរបស់ព្រះសង្ឃពិតមែន ពេលកំពុងលួចត្រូវព្រះសង្ឃឃើញហើយក៏រត់គេចខ្លួនបាត់ទៅ ។

លោកអធិការបន្តថាក្រោយមក២ថ្ងៃម្តាយឪពុកជនសង្ស័យបានទៅជួបលោក(ព្រះសង្ឃ)ហើយយកលុយចំនួន៨០០ដុល្លារទៅសងលោកវិញ ខាងព្រះសង្ឃក៏មិនបានដាក់ពាក្យបណ្តឹងដែរដូច្នេះហើយទើបលោកមិនបានរាយរណ៍ទៅលោកស្នងការ។នៅពេលដែលម្តាយឪពុកជនសង្ស័យសងលុយទៅព្រះសង្ឃហើយលោកក៏បានអោយមន្ត្រីជំនាញទៅធ្វើកំណត់ហេតុផងដែរ។ពាក់ព័ន្ឋនឹងរឿងម៉ូតូលោកអធិការបញ្ជាក់ថាមិនបាត់ទៅណាទេ”។

សូមបញ្ជាក់ថាកាលពីវេលាម៉ោង១១ថ្ងៃត្រង់ក្នុងថ្ងៃទី១៩,០៦,២០២០ជនសង្ស័យរូបនេះបានលួចគាស់ទូ ដាក់លុយនិងសំភារ:របស់ព្រះសង្ឃមួយអង្គគង់ក្នុងវត្តអង្គស្តុកស្ថិតភូមិ មីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ លួចយកប្រាក់ចំនួន៨០០ដុល្លារជាប្រាក់របស់ព្រះសង្ឃ១អង្គរ គង់នៅវត្តកើតហេតុ។ពេលកំពុងធ្វើសកម្មភាពឈ្មោះ កែវ សុខុម ត្រូវបានព្រះសង្ឃឃើញទាន់និងបានប្រតាយប្រតប់ជាមួយកូនសិស្សលោកទៀតផង។ ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព