Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាំគ្នាទៅលេងទឹកជ្រោះ ធ្លាក់ទៅក្នុងជ្រោះ ៤នាក់ រកឃើញ ២នាក់ និងបាត់ខ្លួន ២នាក់

  • បោះពុម្ព

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ នៅពេលកាន់ បិណ្ឌ បាននាំគ្នា ទៅលេងទឹកជ្រោះ ក្បាលអូរ ស្វាយបណ្ដាល ឲ្យធ្លាក់ក្នុង ជ្រោះចំនួន ៤នាក់ ត្រូវបានរកឃើញ ២នាក់ និង២នាក់ទៀត បានបាត់ខ្លួន កំពុងតែតាម រុករក ។

ហេតុការណ៍ ក្មេងៗ និងប្រជាពលរដ្ឋ បាននាំគ្នាទៅ លេងទឹកជ្រោះ ក្បាលអូរស្វាយ ហើយបណ្ដាល ឲ្យមាន គ្រោះថ្នាក់ ធ្លាក់ក្នុង ទឹកជ្រោះនោះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ក្បាលជ្រោះ អូរស្វាយ ស្ថិតនៅក្នុង ភូមិ អូរស្វាយ ឃុំ អូរស្វាយ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

លោក វរសេនីយ៍ត្រីប៊ី ប៉េង ងួន អធិការ នគរបាល ស្រុក ត្រពាំងប្រាសាទ បានឲ្យកម្ពុជាថ្មី ដឹងថា ក្មេងៗ និងប្រជាពលរដ្ឋ ជាច្រើននាក់ បន្ទាប់ពីកាន់ វេនបិណ្ឌ នៅវត្តពពេល រួចក៏បាននាំគ្នា ទៅដើរលេងទឹក នៅក្បាលជ្រោះ អូរស្វាយ ។ ពេលកំពុង តែលេងនោះ ក៏មានទឹកហូរ យ៉ាងខ្លាំង បានបុកចុះ មកខាងក្រោម បណ្ដាលឲ្យ បុកចំក្មេងៗ ទាំង ៤នាក់ ធ្លាក់ទៅខាងក្រោម ពីព្រោះ ខាងលើភ្នំ មានភ្លៀង ខ្លាំងពេក។

លោក វរសេនីយ៍ត្រីប៊ី ប៉េង ងួន អធិការ នគរបាល ស្រុកបាន បន្តទៀតថា នៅពេលបច្ចុប្បន្ន កម្លាំងចម្រុះ មានកងរាជ អាវុធហត្ថ ស្រុក សមត្ថកិច្ច ប៉ូលិសស្រុក ទាហានសឹករងស្រុក មេភូមិ មេឃុំ និងប្រជាពលរដ្ឋ ជាច្រើន នាក់ទៀត កំពុងដុតដៃ ដុតជើង នាំគ្នារុករក គ្រប់ទីកន្លែង ដែលបាត់ ក្មេងស្រីម្នាក់ និងក្មេងប្រុស ម្នាក់នោះ ។ រីឯក្មេងស្រី និងក្មេងប្រុស ២នាក់ រងរបួស ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យស្រុក អន្លង់វែង ដើម្បីជួយសង្គ្រោះ ។

លោក វរសេនីយ៍ត្រី ប៊ី ប៉េងងួន អធិការ នគរបាល ស្រុកបានឲ្យ ដឹងទៀតថា ក្មេងស្រី និងក្មេងប្រុស រងគ្រោះទាំង ៤នាក់ នោះ១.មានឈ្មោះហឿ សុយាត្រាភេទ ស្រី អាយុ ២៤ឆ្នាំ របួសធ្ងន់ ២.ឈ្មោះហឿ ចរិយា ភេទស្រីអាយុ ១៤ឆ្នាំ បាត់ខ្លួន ៣.ឈ្មោះមួក សាវឿន ភេទប្រុសអាយុ ២៨ឆ្នាំ របួស ៤.ឈ្មោះថាន សា វ៉ាត.ភេទ ប្រុសអាយុ ១៩ឆ្នាំ បាត់ខ្លួន។

អ្នកទាំង ៤នោះ រស់នៅភូមិ ពពេល ឃុំផ្អាវ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី១៨ ខែឆ្នាំ ដដែល កម្លាំងចម្រុះ បានរកឃើញ សពជន រងគ្រោះម្នាក់ ហើយឈ្មោះថាន សា វ៉ាត ហើយនៅក្មេង ស្រីម្នាក់ ទៀតកំពុង តែរុករក នៅមិនទាន់ឃើញ នៅឡើយទេ៕