Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ ចុះបូមខ្យល់បញ្ចូល ក្នុងពាងទ្រផ្ទះបណ្តែតទឹក បាត់ខ្លួនយូរម៉ោង លង់ទឹកស្លាប់

  • បោះពុម្ព

កំពង់ឆ្នាំង៖ បុរសម្នាក់ បានលង់ ទឹកស្លាប់ ក្នុងពាង បណ្តែតផ្ទះទឹក នៅពេល គាត់បានចូល ក្រោមពាង ណ្តែតផ្ទះទឹក បូមខ្យល់ បញ្ចូលក្នុងពាង បាត់ខ្លួនជាយូរ ម៉ោងរួចមក ទើបប្រពន្ធ មានការ ភ្ញាក់ផ្អើល ។

ករណី គ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង ២និង ១៥នាទី រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងទន្លេ ភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ សមត្ថកិច្ច មូលដ្ឋាន បានអោយដឹងថា ៖ បុរសរងគ្រោះ មានឈ្មោះ អៀម ជឿន អាយុ ៤៥ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ៅ សារ៉ាត់ អាយុ ៣៧ឆ្នាំ មានបុខរបរ ជាអ្នកនេសាទត្រី និងធ្វើចំការ មានកូនក្នុង បន្ទុក ៣នាក់ រស់នៅក្នុង ភូមិឃុំកើតហេតុ ខាងលើ ។

មុនពេលកើតហេតុ បុរស រងគ្រោះ បានចុះក្នុង ទឹកទន្លេ ក្រោមផ្ទះ ដើម្បីបូមខ្យល់ បញ្ចូលក្នុង ពាងទ្រ ផ្ទះណ្តែត លើទឹក នៅពេល បាត់ប្តីយូរ មិនឃើញ ឡើងមកវិញ ប្រពន្ធមានការ សង្ស័យ ក៏បានហៅ អ្នកស្រុក ក្នុងភូមិ អោយជួយមុជទឹក រកប្តី នៅពេល នោះ អ្នកភូមិ បានប្រទះឃើញ ពាងទឹក បានដាច់ចេញ ពីក្រោមផ្ទះ អណ្តែត ទៅទើរ នៅព្រៃ ខាងក្រោយ ផ្ទះជាមួយ និងសពបុរស រងគ្រោះ ដែលបាន លង់ទឹកស្លាប់ បាត់ទៅហើយ ។

ក្នុងពេលនោះដែរ អ្នកភូមិ ក៏បានស្រង់ សពបុរសរងគ្រោះ ដាក់នៅលើគោក ដោយមិនអស់ ចិត្តប្រពន្ធ ជនរងគ្រោះ បានជួលគេ ដឹកប្តី ទៅកាន់មន្ទីរពេទ្យ ស្រុកបរិបូរណ៍ ដើម្បីអោយ គ្រូពេទ្យ ជួយសង្គ្រោះជីវិត ក្រែងបានរស់ ឡើងវិញ ។
ប៉ុន្តែពេល ទៅដល់ មន្ទីរពេទ្យ ក្រោយពី គ្រូពេទ្យ បានវាស់ជីបចរ ហើយមក បានប្រាប់ ក្រុមគ្រួ សារគាត់ថា ៖ ជនរងគ្រោះ បានស្លាប់ បាត់ទៅហើយ មិនអាចជួយ សង្គ្រោះបាន នោះទេ ។

សពបុរស រងគ្រោះ ត្រូវបានក្រុម គ្រួសារដឹក បញ្ជូនយក មកលំនៅ ដ្ឋានវិញ ដើម្បីធ្វើ បុណ្យទៀន តាមប្រពៃណី។ ប្រជាពលរដ្ឋ រស់នៅលើផ្ទះ បណ្តែតទឹក ដែលធ្លាប់ មានបទពិសោធន៍ បាននិយាយ អោយដឹងថា ៖ ពាងដែក គេបានដាក់ ផ្កាប់ទ្រផ្ទះ បណ្តែតទឹក គឺមានកម្លាំង ខ្យល់ខ្លាំងណាស់ ដែលគេត្រូវ បូមបញ្ចូល ខ្យល់ ក្នុងពាងនោះ ផ្កាប់រាប់គីឡូ ហើយនៅ ពេលមនុស្ស យើងចូលទៅ ជិតមាត់ពាងនោះ ប្រាកដជា ត្រូវខ្យល់បឺត ខ្លួនចូលក្នុងពាងនោះ មិនខានឡើយ ហើយត្រូវ ហប់ស្ទះ ខ្យល់ស្លាប់ ជាមិនខានឡើយ បើគេមិន រើបំរះភា្លម អោយរួច ខ្លួនចេញ បាននោះ ហើយករណីនេះ មានអ្នកលង់ ខ្លួនស្លាប់ ដូចនេះ ជាច្រើននាក់ មកហើយ ដែលអ្នក មានផ្ទះទឹក ទាំងឡាយ គួរតែយល់ដឹង ទើបជៀសវាង គ្រោះថ្នាក់បាន៕