Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លង​ចរន្ត​ទុ​ស្ស​ខ្សែ​ក្លាយជា​អគ្គិភ័យ ឆាបឆេះ​បង្គោល​ភ្លើង​ផ្អើល​សមត្ថកិច្ច

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បង្គោលភ្លើងដែលបំពាក់ទៅដោយខ្សែភ្លើង រយីករយាក ត្រូវបានឆ្លងចរន្តទុស្សេក្លាយជាអគ្គិភ័យ ឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអាជ្ញាធរ ហៅរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ខ្លាចអណ្ដាតភ្លើង ឆេះរាលដាល់ដល់លំនៅឋានប្រជាពលរដ្ឋ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ៤ និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចបង្គោលភ្លើងដែលមានប្រអប់លេខ P026.211 ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១១ កែងផ្លូវលេខ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញខ្សែភ្លើងបានឆ្លងចរន្តទុស្ស បែកផ្កាភ្លើងក្លាយជាអណ្តាតភ្លើង ឆាបឆេះរាលដាលផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំង។ ភ្លាមៗនោះអាជ្ញាធរ និងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ បានហៅរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។

ដោយសារតែមន្ត្រីអគ្គិសនីមិនទាន់ផ្តាច់ភ្លើង រថយន្តពុំហ៊ាន បាញ់ពន្លត់ឡើយដោយខ្លាចគ្រោះថ្នាក់ មួយសន្ទុះក្រោយមក ទើបបាញ់ពន្លត់ដោយស្មានថា ផ្តាច់ភ្លើង រួចហើយ។បន្ទាប់ពីបាញ់ពន្លត់អស់ ស្រាប់តែមានការភ្ញាក់ផ្អើលនាំគ្នារត់ចេញទៅទីតាំងនោះ ដោយសារតែមន្ត្រីអគ្គិសនី ដែលចុះទៅដល់កន្លែងកើតហេតុ បានយកប៊ិចភ្លើងវាស់មានភ្លើង ដោយមិនទាន់ផ្តាច់ភ្លើងនៅឡើយ។

នេះចាត់ទុកជាសំណាងហើយ ដែលពុំទាន់មានសមត្ថកិច្ច អាជ្ញាធរ និងប្រជាពលរដ្ឋបានដើរកាត់ទឹកនោះ។ តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ខ្សែភ្លើង និងខ្សែអ៊ិនធើណេត ដែលបំពាក់នៅបង្គោលត្រូវភ្លើង ឆេះរងការខូចខាតពុំបណ្តាលឲ្យឆេះរាលដាល់ដល់លំនៅឋានឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព