បណ្តាញសង្គម

ស៊ីឈ្នួល​បើករថយន្ត​មិន​កាក់កប បែរ​ជា​​បែកគំនិត​ថ្មី​ត្រូវ​អស់លក្ខណ៍

ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសស៊ីឈ្នួលបើកបររថយន្តម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ ដែលករណីនេះបានកើតឡើងនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ វែង សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្តោះអាសន្នភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ស្រុកកំណើតភូមិស្លាបពារ ឃុំជីខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះ រ៉ាវី សូម៉ី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅនៅភូមិ-ឃុំកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នា២០២០ មានករណីចោរកម្មគាស់បង្អួចផ្ទះប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ តែត្រូវបានប្រជាពលរដ្ឋដឹងទាន់ហេតុការណ៍ភ្លាមៗ ក៏ដេញចាប់បាន រួចប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់តែម្តង។សមត្ថកិច្ចបន្តថា ជនសង្ស័យខាងលើនេះ មានមុខរបរបើករថយន្តស៊ីឈ្មួល ក្រោយពីពិនិត្យទឹកនោម ជននេះក៏មានសារធាតុញៀនផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព