Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​មេការ​ហាង​គុយទាវ​អង្គរជុំ ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ស្ត្រី​ម្នាក់​ដើម្បី​បង្ខំ​ទៅ​រួមដំណេក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលជនរងគ្រោះអះអាងថា ជាថៅកែហាងគុយទាវ អង្គរជុំ ជាប់ពាក់ព័ន្ធវាយ និងគំរាមសម្លាប់ ដោយនាងប្រកែកមិនព្រមទៅរួមដំណេកជាមួយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ និងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ នៅថ្ងៃទី១៣ ខែកក្កដា នេះ។

បុរសដែលជាជនសង្ស័យឈ្មោះ កៅ ណូរ៉ា ជាមេការហាងគុយទាវ អង្គរជុំ សាខាបឹងសាឡាង ស្ថិ តនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញឲ្យដឹងថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ មានស្ត្រីរងគ្រោះម្នាក់ បានបង្ហោះវីដេអូស្វែងរកយុត្តិធម៌ និងការជួយអន្តរាគមន៍ពីមហាជន តាមបណ្តាញ Tik Tok ដោយរៀបរាប់ថា ខ្លួនត្រូវបានថៅកែហាងគុយទាវអង្គរជុំវាយ និងគំរាមសម្លាប់។

បន្ទាប់មកជនរងគ្រោះ ថែមទាំងបានទៅជួប អ្នកសារព័ត៌មាន ធ្វើការផ្សាយផ្ទាល់អំពីដំណើររឿងដែលនាំឲ្យមានហិង្សានោះផងដែរ។ជនរងគ្រោះបានរៀបរាប់ថា រូបនាង ត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវ ដើម្បីទទួលបានប្រាក់ធីប២០ដុល្លារ នៅហាងគុយ ទាវអង្គរជុំ ម្ដុំបឹងសាឡាង។

បន្ទាប់ពីញ៉ាំបាយរួចភ្ញៀវ២នាក់បានបើករថយន្តជូននាងត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅរួមដំណេក ដោយសន្យាថាឲ្យប្រាក់១០០ដុល្លារ តែនាងបានបដិសេធមិនទៅជាមួយ ក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រវាយប្រតប់គ្នា បន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយ ទើបជនបង្កបានឈប់រថយន្ត និងគេចខ្លួនបាត់ ធ្វើឲ្យនាងមិនអស់ចិត្តក៏បានបង្ហោះវីដេអូតាមបណ្តាញ Tik Tok ជាបន្តបន្ទាប់ និងបន្តស្វែងរកការជួយអន្តរាគមន៍ ពីសមត្ថកិច្ចក្បែរកន្លែងកើតហេតុក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនផងដែរ។

ដោយការស្វែងការអន្តរាគមន៍ ជាច្រើនកន្លែងពុំអាចទទួលបានដំណោះស្រាយ ទើបនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នាងបានសម្រេចចិត្តទៅប្ដឹង បន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្រោយពេលទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តតាមនិតិវិធី រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវ អង្គរជុំ សាខាបឹងសាឡាង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ និងបានធ្វើការសាកសួរ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព