Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រី ប្រុស ក្មេង ទាំង៣​ ត្រូវចាប់​ខ្លួន​​រួម​​ទាំង​វត្ថុតាង​ជាក់ស្តែង​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ចុះធ្វើការបង្ក្រាបជាក់ស្តែង នៅទីតាំងមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ម្នាក់ជាអនីតិជន ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ ។

ការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ កក្កដា ឆ្នាំ២០២០ ។ ជនសង្ស័យទាំង៣នាក់មាន ១.ឈ្មោះ ទន់ ចេង ហៅ ស្រីពៅ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ ផ្ទះលេខ៤៣ ផ្លូវលំ ភូមិផ្សារតូច សង្កា ត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

២.ឈ្មោះ ទន់ សំណាង ហៅ ហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិវៀតណាម ត្រូវជាប្អូនប្រុស (ទន់ ចេង) ។ នឹង ៣.ឈ្មោះ ស្រី វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ (ទើបចេញពីពន្ធនាគារ) ។វត្ថុតាងដកហូតរួមមាន ៖ -ក្រាមសថ្លាចំនួន ២០២ កញ្ចប់ តូច នឹង ២ កញ្ចប់ធំ -ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង -រួមទាំងសម្ភារៈសម្រាប់សេពមួយចំនួនទៀត ។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព