Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុងលួចរថយន្ត កាច់សោករបញ្ឆេះទៅហើយ ត្រូវម្ចាស់គេទាន់ ចាប់ខ្លួនប្រគល់អោយ ប៉ូលិសភ្លាមៗ

  • បោះពុម្ព

ភ្នំពេញ៖ សមត្ថកិច្ច នគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួន បុរស ជាប់ចោទ ជាចោរម្នាក់ កាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ខណៈពេល ដែលបុរស ជាប់ចោទ កំពុងធ្វើសកម្មភាព លួចរថយន្ត គេចតទុកមុខ ផ្ទះនៅក្នុង ពិធីភ្ជាប់ពាក្យ បងប្អូន នៅតាមបណ្តោយ ផ្លូវលេខ ១៩៦៤កែង ១០១៥ ស្ថិតក្នុងភូមិ ពោងពាយ ក្រុមទី៣ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរស ជាប់ចោទ ឈ្មោះញឹម ចាន់លី ភេទប្រុស អាយុជាង៣០ឆ្នាំ គ្មានមុខរបរ ច្បាស់លាស់ លាក់បាំង ទីលំនៅ មិនអោយសមត្ថកិច្ច ដឹងច្បាស់លាស់ ជាជន ដែលត្រូវបាន ចាប់ខ្លួនខាងលើ ចោទពីបទ លួចរថយន្ត តែពុំបាន សម្រេច ។  ជនរងគ្រោះ ឈ្មោះឈុន វ៉ារ៉ូ ភេទប្រុស អាយុ ៣១ឆ្នាំ ជានិស្សិត មានទីលំនៅ ផ្ទះលេខ៤ ផ្លូវលេខ៣៤៥ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលអះអាងថា ជាម្ចាស់រថយន្ត ត្រូវគេលួចនោះ បានរៀបរាប់ ប្រាប់នគរបាល មូលដ្ឋានថា នៅមុន ពេលកើតហេតុ គាត់បានមក ចូលរួម ក្នុងពិធីភ្ជាប់ ពាក្យបងប្អូននៅ សង្កាត់ភ្នំពេញថ្មី ត្រង់ចំណុច ផ្ទះកើតហេតុ ដោយជិះរថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2I-1520 ចតទុកមុខ ផ្ទះពិធីនោះ ។

ជនរងគ្រោះ បញ្ជាក់ថា ខណៈពេលដែល គាត់កំពុង ហូបចុក ក៏ឆ្លៀត ពេលមកអើត មើលរថយន្ត គាត់ក៏ឃើញ ទ្វាររថយន្ត របើក ក៏ដើរមក មើលឃើញចោរ កំពុងឆ្កឹះឆ្កៀល កាច់សោ.ក រថយន្តគាត់បញ្ឆេះ ពេលនោះ គាត់ក៏ស្រែកចោរៗ អោយគេជួយ ហើយភ្លាមៗនោះ ដែរបងប្អូន ប្រជាពលរដ្ឋ ក៏បាននាំគ្នា មកឡោមព័ទ្ធ ចាប់ខ្លួន បានប្រគល់អោយ នគរបាល មូលដ្ឋាន ចាត់ការ តាមច្បាប់ ។

នៅពេល ឃាត់ខ្លួន នគរបាល បានដកហូត ឧបករណ៍ ពីជនល្មើសរួមមាន ដែកកែច្នៃ សំរាប់កាច់បំបាក់ រន្ធសោ រថយន្ត និងកាំបិត ស្នៀតសាំងគីម ។ ប៉ូលិសកំពុង សួរនាំជន ជាប់ចោទដើម្បីកសាង ឯកសារ បញ្ជូនទៅតុលាការ វិនិច្ឆ័យទោស តាមច្បាប់ ៕

ដកស្រង់ពី៖ កម្ពុជាថ្មី