Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលក្រុង បានលុងឃាត់ខ្លួន មុខសញ្ញាចោរកម្ម យ៉ាងសកម្ម ២នាក់ និងដកហូតម៉ូតូ ៥គ្រឿង

  • បោះពុម្ព

រតនគិរី៖ កម្លាំង នគរបាលក្រុង បានលុង សហការជាមួយ កម្លាំងប៉ុស្តិ៍ ឡាបានសៀក ប៉ុស្តិ៍កាចាញ និងប៉ុស្តិ៍ បឹងកន្សែង កាលពីវេលាម៉ោង ៦និង១៥នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានចុះយុទ្ធនា ការឃាត់ខ្លួន មុខសញ្ញា ចោរកម្ម យ៉ាងសកម្ម ចំនួន ២នាក់ និងដកហូត ម៉ូតូស៊េរីថ្មី ចំនួន ៥គ្រឿង ត្រង់ចំណុច ផ្ទះជួល មួយកន្លែង ស្ថិតក្នុង ភូមិអន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

បើតាមសមត្ថកិច្ច ដែលចុះ ប្រតិបត្តិការ ប្រាប់ឲ្យដឹងថា ដោយមានការ ណែនាំពី លោកស្នងការ និងលោកស្នងការរង ទទួលផែន ក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសផ្សេងៗ ជាពិសេស ក្នុងរដូវ ភ្ជុំបិណ្ឌនេះ ក្នុងភូមិសាស្ត្រ របស់ខ្លួន ។ សមត្ថកិច្ច ខាងលើ ប្រាប់បន្តទៀតថា មុខសញ្ញា ចោរកម្ម យ៉ាងសកម្ម ខាងលើនេះ ត្រូវបានកម្លាំង នគរបាល ក្រុងបានលុង ធ្វើការ ស្រាវជ្រាវ តាមដាន ជាច្រើន ថ្ងៃមកហើយ ទម្រាំ តែក្របួចបានចំនួន ២នាក់ ក្នុងនោះ មានមេខ្លោងម្នាក់ ផងដែរ ។

សមត្ថកិច្ច ខាងលើ បញ្ជាក់ឲ្យ ដឹងទៀតថា មុខសញ្ញា ចោរកម្ម យ៉ាងសកម្មនេះ ទី១-ឈ្មោះ ចាន់ សារស់ អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅមិនពិត ប្រាកដ ជាមុខសញ្ញាចាស់ មេខ្លោង ធ្វើសកម្មភាព យ៉ាងសកម្ម ក្នុងភូមិសាស្ត្រខេត្ត រតនគិរី ហើយទើប ចេញពី ពន្ធនាគារ កន្លងមកថ្មីៗនេះ និងទី២-ឈ្មោះ វី វុទ្ធី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ មិនពិតប្រាកដ មុខសញ្ញាថ្មី ហើយម៉ូតូចំនួន ៥គ្រឿងនេះ ត្រូវបានជន សង្ស័យធ្វើ សកម្មភាព នៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ហើយនាំយក មករក្សាទុក នៅក្រុងបានលុង ខេត្តរតនគិរី ដើម្បីបង្វែង ដានសមត្ថកិច្ច ។ ជាមួយគ្នានេះ ដែលមជ្ឈដ្ឋាន មហាជន មានមតិលើក ឡើងស្រដៀងគ្នាថា ខេត្តរតនគិរី កាលពីមុន មកពុំមាន ហេតុការណ៍ ចោរលួច ចោរប្លន់ ដូចសព្វថ្ងៃនេះទេ ពោលគឺ ពួកគាត់រស់នៅ ក្នុងក្រីព្រួយ បារម្មណ៍គ្រប់ពេល ។ បច្ចុប្បន្ន ជនសង្ស័យ មុខសញ្ញា ចោរ យ៉ាងសកម្ម ខាងលើ កំពុងឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការ ដ្ឋាននគរបាល ក្រុងបានលុង ដើម្បីកសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត ផ្តន្ទាទោស តាមច្បាប់ ព្រមទាំងធ្វើការ ធ្វើការអំពាវនាវ ស្រាវជ្រាវ រកម្ចាស់ម៉ូតូ ដើម្បីប្រគល់ ជូនម្ចាស់ដើមវិញ ៕

ដកស្រង់ពី៖ ដើមអម្ពិល