Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សូមចែករំលែ​ក​ដឹងពីរឿងនេះ​ បង​ប្អូន​​​អ្នក​​រត់ម៉ូតូ​ការពារខ្លួន​​ឯង​​

  • បោះពុម្ព

ខេត្តព្រៃវែង ៖ ជនសង្ស័យចោរប្លន់ម្នាក់ កាលពីវេលាម៉ោងប្រមាណ៨និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានធ្វើសកម្មភាពប្លន់ម៉ូតូឌុប១គ្រឿង តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនក៏ទ័លច្រករត់ចូលលាក់ខ្លួនក្នុងលូប្រឡាយទឹក ក្នុងភូមិព្រៃសំឡាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ។

ជនសង្ស័យឈ្មោះ ប្រុស ដេត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ។ ចំណែកអ្នករត់ម៉ូតូឌុបឈ្មោះ ស លឿង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ។ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានរៀបរាប់ថា នាព្រឹកថ្ងៃនោះ ជនសង្ស័យបានជួលម៉ូតូគាត់ឲ្យឌុបពីមុខសាលាឃុំស្ដៅកោង ស្រុកបាភ្នំ ទៅរង្វង់មូលស្វាយអន្ទរ ។

លុះពេលឌុបទៅដល់ផ្លូវស្ងាត់ គ្មានផ្ទះអ្នកស្រុករស់នៅ ជនសង្ស័យបានធ្វើលេសឲ្យម៉ូតូឈប់ដើម្បីបត់ជើងតូចមួយភ្លែត ។ ខណៈពេលគាត់ឈប់ ស្រាប់តែជនសង្ស័យ វាយគាត់១ព្រនង់ពីក្រោយតែម្តង ។

ពេលនោះ គាត់បានស្ទុះលោតចេញពីម៉ូតូ រត់គេចទៅវាលស្រែ ឯជនសង្ស័យជាចោរបានលើកយកម៉ូតូគាត់ជិះទៅទិសខាងជើង ។ ក្រោយពេលទទួលបានព័ត៌មាននេះ កម្លាំងនគរបាលស្រុកស្វាយអន្ទរ បានសហការជាមួយប្រជាពលរដ្ឋ ដេញតាមស្ទាក់ចាប់ចោររហូតដល់ម៉ោង១០និង៥០នាទីព្រឹក ពោលគឺប្រមាណ២ម៉ោងក្រោយមក ក៏ចាប់ខ្លួនជនសង្ស័យបាន ខណៈជននេះទ័លច្រក រត់ចោលម៉ូតូទៅសម្ងំក្នុងលូ ស្ថិតនៅចំណុចប្រឡាយចិន ភូមិព្រៃឆ្លុង ឃុំពានរោង ស្រុកស្វាយអន្ទរ ។

បន្ទាប់ពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ចំណែកម៉ូតូប្រគល់ឲ្យទៅម្ចាស់វិញ ៕

ដកស្រង់ពី៖កោះសន្តិភាព