បណ្តាញសង្គម

ស្រីស្អាត​ដែលចាញ់បោកប្រុស​ព្រាន​​​២នាក់ប្រាប់​ពី​ហេតុការណ៍

ខេត្តកំពត ៖ យោងតាមសម្តីនារីរងគ្រោះរូបនេះដែលលង់ខ្លួនចាញ់បោកប្រុសព្រានបាននិយាយថា ជនសង្ស័យទាំង២នាក់បានប្រាប់នាងថា រូបគេខ្វះលុយបង្គ្រប់ដោះស្រាយរឿងប៉ូលិសចាប់រថយន្តដឹកឈើ៣គ្រឿង ។

ចាំទិញសងវិញលើសដើម ក្រោយពេលបានឈើមកវិញ ។បន្ទាប់ពីទទួលបានគ្រឿងអលង្ការ និងទូរស័ព្ទពីនារីរងគ្រោះហើយ ប្រុសព្រានទាំង២បានជិះរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ផ្សែងបារី ពាក់ផ្លាកលេខ 2AZ-0936 (អក្សរមិនច្បាស់មិនដឹងខេត្តណា) ប្រើទូរស័ព្ទស៊ីមលេខ 015450909 គេចខ្លួនបាត់ រហូតអត់ឃើញវិលវិញទេ ទុកនាងឱ្យចាំនៅផ្ទះសំណាក់ទាំងខកចិត្តខកប្រាណ ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ វេលាម៉ោង២១ មានករណីឆបោកកើតឡើងនៅផ្ទះសំណាក់ «អាណា» ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត លើនារីម្នាក់ហៅថាអាម៉ាយ៉ា អាយុ៣២ឆ្នាំ (ជនរងគ្រោះ)។

នាងអាម៉ាយ៉ា ជានារីស្រស់ស្អាតសម្បុរជ្រះ ជាអ្នកបម្រើការនៅហាងផឹកស៊ីយីហោ P8 នៅរាជធានីភ្នំពេញ។ ហើយករណីនេះបង្កឡើងដោយបុរសជើងឆើត២នាក់ មិនស្គាល់សាវតា បាននាំនាងនិងមិត្តស្រីម្នាក់ទៀតទាំងអស់មានគ្នា៤នាក់ គឺ(ស្រី២នាក់ ប្រុស២នាក់គ្រប់គូ) ចេញពីហាងផឹកស៊ីP8 ផ្លូវវេងស្រេង រាជធានីភ្នំពេញ ។ បុរសទាំង២នាក់បាននាំនាងទាំង២នាក់ ដែលទាក់បានពីភ្នំពេញ ជិះរថយន្តឡិចស៊ីស RX300 នាំទៅដេកនៅផ្ទះសំណាក់ឈ្មោះ អាណា ក្រុងកំពត ។

ក្រោយពីសម្រាកក្នុងផ្ទះសំណាក់បានមួយយប់ លុះព្រឹកឡើងប្រើវិធីលួងលោមយកទ្រព្យសម្បត្តិនាង មានគ្រឿងអលង្ការដូចជា កងដៃឈុត ចិញ្ចៀនប្លាទីន ក្រវិលមាស ខ្សែក សរុបជាប្រាក់១.៦៥០ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿង ម៉ាក OPPO ពណ៌ស ស៊ីមទូរស័ព្ទលេខ 093239127 បានសម្រេច គឺស៊ីម៉ាស្អាតតែម្តង រួចបើករថយន្តគេចខ្លួនបាត់ទៅ ។

តាមមន្ត្រីសមត្ថកិច្ចថា រហូតដល់ម៉ោង១៣ ថ្ងៃទី១៨ កក្កដា ២០២០ នារីរងគ្រោះបានមកផ្តល់ព័ត៌មាននៃការឆបោកនេះ ។ តាមរយៈការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះសំណាក់ គឺបានបង្ហាញមុខបុរសទាំង២នាក់ ដែលអាចឈានទៅកំណត់អត្ថសញ្ញាណ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនឆបោកនេះ នៅថ្ងៃណាមួយជាក់មិនខាន ។ គួរឱ្យអាណិតនាងណាស់ មានតែប៉ុណ្ណឹងផង បោកយកអស់ទៅទៀត ពិតជាប្រុសចោលម្សៀតមែន ៕ កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព