Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ ឃាត់ខ្លួន​ជនជាតិ​ថៃ ៣ នាក់ រត់ពន្ធ​ក្រដាសប្រាក់​ ដុល្លារ​ក្លែងក្លាយជាង ៧លាន​ដុល្លារ ចូលមក​កម្ពុជា

  • បោះពុម្ព

បាត់ដំបង៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួន ជនជាតិថៃ ចំនួន ៣ នាក់ ខណៈដែល អ្នកទាំងនោះ ឆ្លងដែនចូល ទឹកដីកម្ពុជា ដើម្បីរត់ពន្ធក្រដាសប្រាក់ ដុល្លារក្លែងក្លាយ ប្រភេទ ១០០ ស៊េរីថ្មី ប្រមាណជាង៧ លានដុល្លារអាមេរិក ឆ្លងដែនបម្រុង ចូលមកចែកចាយ ខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចសាយឡូត៍ ឈ្មោះហួត អូន ស្ថិតនៅភូមិ- ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចចម្រុះ ដកហូតបាន ក្រដាសប្រាក់ដុល្លារ ប្រភេទ ១០០ ស៊េរីថ្មី ចំនួន ៣ កេស ដែលមានចំនួន៧ លាន ១សែន ៦ម៉ឺនដុល្លារអាមេរិក ផងដែរ។

សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិថៃ ដែលសមត្ថកិច្ចឃាត់ខ្លួនទាំង ៣ នាក់ ទី១-ឈ្មោះ ជី គីត អាយុ៤៧ឆ្នាំ ជាទាហាន ទី២-ឈ្មោះប្រា មូត អាយុ៤៨ឆ្ នាំជាទាហាន និងទី៣-ឈ្មោះចំរ៉ាត់ វង្សា អាយុ៥៣ឆ្នាំ ជាមេបញ្ជាការ អនុសេនាតូចលេខ៥២២ របស់ប្រទេសថៃ (ឈុតខ្មៅ)។ ជនសង្ស័យទាំង ៣ នាក់ ត្រូវបានសមត្ថកិច្ច សាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការ តាមច្បាប់៕