Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខេត្តត្បូងឃ្មុំ ចាប់​ក្រុមចោរ ៤នាក់ ពាក់ព័ន្ធនឹងសកម្មភាពប្លន់ម៉ូតូ និងបាញ់សម្លាប់

  • បោះពុម្ព

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បានធ្វើការស្រាជវជ្រាវ រហូតចាប់ខ្លួន ជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹង សកម្មភាពប្លន់ម៉ូតូ បណ្តាលអោយ ជនរងគ្រោះស្លាប់ កាលពីប្រមាណម៉ោង ១១យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅនៅ ដីឡូតី៍កៅស៊ូ 107B ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ បានអោយដឹងថា ជនសង្ស័យទី១ ដែលត្រូវចាប់ខ្លួនមុនគេ មានឈ្មោះ គង់ សីហា អាយុ ១៦ឆ្នាំ ប្រុស ស្នាក់នៅ ភូមិជៀសទី១ ឃុំ ថ្មពេជ្រ ។ ដោយឡែក ជនសង្ស័យ ៣នាក់ផ្សេងទៀត ដែលត្រូវចាប់ខ្លួន ជាបន្តបន្ទាប់ រួមមានទី១ ឈ្មោះប៉ាត សីហា (ឡា) ភេទ ប្រុស អាយុ១៦ ភូមិ៨៧ ឃុំថ្មពេជ្រ ។ ទី២- ឈ្មោះយឹម យ៉េង (សិដ្ឋ) ភេទប្រុស អាយុ១៦ ភូមិ៨៧ ឃុំថ្មពេជ្រ  និងទី៣- ឈ្មោះ ជួន  ម៉ុន(ម៉ាន) ប្រុស អាយុ១៦ភូមិ៨៧ ឃុំថ្មពេជ្រ ។ ជនរងគ្រោះ ដែលត្រូវក្រុមចោរប្លន់ ទាំងនេះប្លន់ ហើយសម្លាប់នោះ មានឈ្មោះ ម៉ាប់ ណៃ ប្រុសអាយុ ២៣ឆ្នាំត្រូវ ពួកវាកាប់ជាច្រើនពូថៅ និងចាក់ដោយ ពន្លាកជៀជ័រ រួចប្លន់យកម៉ូតូពី ជនរងគ្រោះ ម៉ាកស្មាស់មួយគ្រឿងបាត់។

មន្រ្តីនគរបាល ខាងលើ បានបន្តទៀតថា ក្រោយមានករណីប្លន់នេះ កើតឡើង ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ បានបញ្ជា និងដឹកនាំផ្ទាល់ ដើម្បីបង្ក្រាបក្រុមចោរទាំងនេះ ទាល់តែបានជោគជ័យ ហើយដកហូត ម៉ូតូមួយគ្រឿង និងវត្ថុតាង ដែលពួកវា លាក់ក្រោមកែបម៉ូតូ ។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ តុលាការចាត់ការ តាមផ្លូវច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល