Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ​គ្រឿង ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​បាន

  • បោះពុម្ព

ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿង ត្រូវកម្លាំងចម្រុះបង្ក្រាបបាននាវេលាទៀបភ្លឺ ថ្ងៃទី២២ កក្កដា ២០២០ ក្រោយក្រុមឈ្មួញបានព្យាយាមដឹកជញ្ជូនឈើនោះចេញពីតំបន់ដែនជម្រកការពារសត្វព្រៃកែវសីមា។សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ គណៈបញ្ជាការ ឯកភាពស្រុកធ្វើការបង្ក្រាបបានរថយន្តដឹកឈើ០១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដឹកឈើប្រភេទលេខ១(សុក្រំ)ចំនួន០៣ដុំ ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការល្បាតតាមគោលដៅដែលជនល្មើសតែងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ក៏ប្រទះឃើញជនល្មើសដឹកឈើមកដល់ចំណុចខាងលើ ពេលនោះជនល្មើសបានឃើញរថយន្ត សមត្ថកិច្ច គេក៏បើករថយន្តគេបំបុករថយន្តរបស់ លោក ហឿន សុខណា អភិបាលរងស្រុកចំពីមុខដើម្បីរំដោះខ្លួន តែសំណាងមិនល្អទៅមុខមិនរួចត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។

សេចក្តីរាយការណ៍ថា ក្រោយព្យាយាមបើកឡាន ដឹកឈើបំបុកឡានសមត្ថកិច្ច អ្នកបើកបរឡានដឹកឈើបានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះជីវិតភ្លាមៗ។ ក្រោយចាប់បានរថយន្តដឹកឈើហើយនោះ នៅចំណុចជិតកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញផ្ទះមួយកន្លែងក្បែរនោះ មានស្តុកឈើជាច្រើនកំណាត់ និងបន្តបង្ក្រាបបានមួយករណីទៀត។

សេចក្តីរាយការណ៍បន្តថា នៅម៉ោង៩ និង២៣នាទី ថ្ងៃដដែល លោកព្រះរាជអាជ្ញារង អ៊ាង សុគន្ធ បញ្ជាឲ្យដឹកជញ្ជូនឈើ ចំនួន៣៤ដុំ គគីរ៦ដុំ សុក្រំ២៨ដុំ ដែលដឹកយកមកលាក់ទុកនៅក្រោយផ្ទះ ឈ្មោះ ណាង តែស៊ាន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា ដើម្បីបន្តនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព