បណ្តាញសង្គម

នារី​ម្នាក់​រង​គ្រោះ​ដួល​បែក​មុខ​បែក​មាត់ ក្រោយ​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូមកពីដឹកអីវ៉ាន់ហើយម៉ូយត្រឡប់ទៅផ្ទះវិញត្រូវបានចោរឆក់កាបូបបណ្តាលឱ្យដួលរងរបួសបែកមុខបែកមាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ២៨៩ នៅចំណុចមុខក្រសួងសុខាភិបាល ស្ថិតនៅក្នុងបឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឃ្លីក ពណ៌ក្រហម តាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូងមកពីដឹកអីវ៉ាន់ឱ្យម៉ូយគោលបំណងជិះទៅផ្ទះវិញនៅឯផ្សារថ្មីក៏ស្រាប់តែលេចមុខជន សង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំសេ៊រីនឹងមិនចាំស្លាកលេខនោះទេ ជិះមកជិតគាត់ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេចបណ្តាលឱ្យគាត់ដួលរងរបួសបែកមុខបែកមាត់និងរលាត់ដៃជើងរបួសយ៉ាងដំណំ ។

ភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូបើករត់គេចខ្លួនសំដៅទៅតាមរង្វង់ទួលគោកបាត់ស្រមោលបានមួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចប៉ុស្តិ៍បឹងកក់២ មកដល់ធ្វើការទំនាក់ទំនងហៅសាច់ញាតិមកទទួលនៅក្នុងកាបូបលុយរបស់ជនរងគ្រោះគឺមានលុយខ្មែរតែប៉ុន្មានពាន់រៀលតែប៉ុណ្ណោះនឹងទូរស័ព្ទដៃមួយគ្រឿង ។

ដកស្រង់ពី៖កោះសន្តិភាព