បណ្តាញសង្គម

ភ្ជុំបិណ្ឌឆ្នាំនេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៨៩ ករណី ស្លាប់ ២៩នាក់ និងរបួស ២០៧នាក់

ត្បូងឃ្មុំ៖ រយៈពេល ៣ថ្ងៃ អំឡុងពេល បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០១៤នេះ មានករណី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន ៨៩ ករណី (លើសឆ្នាំ ២០១៣ ចំនួន ២៤ ករណី) បណ្ដាលអោយស្លាប់មនុស្ស ចំនួន ២៩ នាក់ (លើសឆ្នាំ ២០១៣ ចំនួន ៥ នាក់) រងរបួស ២០៧ នាក់ (លើសឆ្នាំ ២០១៣ ចំនួន ៣៨ នាក់) ។

តួលេខនេះ បង្ហាញអោយឃើញថា គ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើនឡើង គួរអោយព្រួយបារម្មណ៍ ។ ដូច្នេះ សូមបងប្អូន មេត្តារួមគ្នាគោរព ច្បាប់ចរាចរណ៍ ទាំងអស់គ្នា " គោរពច្បាប់ចរាចរ គឺការពារជីវិតខ្លួនឯង " និង " ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ "៕