Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលក្រម​ប្រកាស​ផ្តន្ទាទោស​ឧកញ៉ា ប៉ែន នួន នឹង​បន្ត​នៅ​ថ្ងៃ​ទី​៣១​ខាង​មុខ​នេះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជោគវាសនាឧកញ៉ា ប៉ែន នួន នឹងត្រូវបានសាលក្រមប្រកាសផ្តន្ទាទោសនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ចូររង់ចាំមើលតើបទល្មើសឆបោកដែលបានចោទប្រកាន់លើឧកញ៉ាម្នាក់នេះ នឹងត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំ0x017d7។

នាររសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក សេង រិទ្ធី ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងកញ្ញា សុង ឆវ័ន្ត ជាតំណាងអយ្យការ បានលើកយកសំណុំរឿងឆបោក ដែលមានទឹកប្រាក់ប្របាណជាង១០ម៉ឺនដុល្លារអាមេរិក មកបើកសវនាការដើម្បីផ្តន្ទាទោសលើជនជាប់ចោទ។ប៉ុន្តែសវនាការនោះបានបើកការសាកសួរដេញដោល អស់រយៈពេលច្រើនម៉ោងរហូតផុតម៉ោងរដ្ឋបាល ទើបចៅក្រមកាត់ក្តីបានលើកពេលប្រកាសសាលក្រមទៅថ្ងៃ៣១ ខែកក្កដា នោះ។

សូមរំលឹកដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នោះ បានសម្រេចចេញដីកាឃុំខ្លួនទីប្រឹក្សាលោកធំម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ.ឆបោក តាមរូបភាពលក់គម្រោងសាងសង់ផ្លូវ។

ជនសង្ស័យមានឈ្មោះ ប៉ែន នួន ភេទប្រុស អាយុ៤៧ឆ្នាំ ជាទីប្រឹក្សាអ្នកធំម្នាក់ មុខរបរ ជានាយកក្រុមហ៊ុនក្នុងស្រុកមួយ ដែលពីមុនមកគេស្គាល់គ្រប់គ្នាគាត់មានងារ ជាឧកញ៉ាម្នាក់ និងមានអាសយដ្ឋាននៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការឲ្យដឹងថា (ឧកញ៉ា ប៉ែន នួន) មុនចាប់ខ្លួនគាត់ទទួលបានគម្រោងសាងសង់ផ្លូវជាច្រើនខ្សែពីរាជរដ្ឋាភិបាលនៅខេត្តព្រៃវែង ហើយគម្រោងនោះត្រូវបានលោកឧកញ៉ាយកទៅដាក់ដេញថ្លៃឲ្យក្រុមហ៊ុនផ្សេងទៀតដើម្បីស្ថាបនាបន្ត។

ការដាក់ដេញថ្លៃនោះនៅដំណាក់កាលដំបូង ត្រូវបានលោកឧកញ៉ាប្រមូលប្រាក់កក់ពីក្រុមហ៊ុនដែលដេញបាន បានប្រាក់រាប់សិបម៉ឺនដុល្លារ ស្រាប់តែគម្រោងមានការជាប់គាំងមិនអាចដំណើរការទៅរួច (ហាក់ដូ ចជាគម្រោងខ្យល់) ដូច្នោះទើបដើមបណ្តឹងទាំងឡាយនោះគេសុំទាមទារយកប្រាក់កក់វិញ។

ពេលនោះជនសង្ស័យក៏បានសងប្រាក់ទៅគេបណ្តើរៗវិញដែរ គ្រាន់តែមិនទាន់គ្រប់ចំនួន នៅប្រមាណជាង១០ ម៉ឺនដុល្លារអាមេរិកទៀត ហើយលោកឧកញ៉ាចេះតែសន្យាខ្យល់ និងគេចវេសពីម្ចាស់បំណុល ជាហេតុធ្វើឲ្យកើតមានការប្តឹងផ្តល់រហូតមានដីកាតាមចាប់ខ្លួន និងឃុំខ្លួនលោកឧកញ៉ា ជាទីប្រឹក្សាដ៏មហិមាយ៉ាងដូច្នេះទៅ៕

ដកស្រង់ពី៖កោះសន្តិភាព