បណ្តាញសង្គម

សង្ស័យជំងឺប្រចាំកាយរើ ស្រ្តីម្នាក់ ប្រកាច់ធ្លាក់ទឹកស្រះ លង់ស្លាប់

កណ្តាល៖ ស្រ្តីមានសតិ មិនគ្រប់ម្នាក់ ត្រូវបានលង់ ទឹកស្រះស្លាប់ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៤ នៅចំណុច ស្រះទឹកវត្តព្រៃចាស់ ឃុំវិហារ សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ដែលលង់ទឹកស្លាប់ មានឈ្មោះពៅ ‌ស្រីធាន់  អាយុ២២ឆ្នាំ  ស្នាក់នៅភូមិ  ឃុំ  កើតហេតុ‌  មុខរបរកសិករ ជាមនុស្សមិនគ្រប់លក្ខណ: ហើយមានជំងឺ ប្រចាំកាយ ឧស្សាហ៍ប្រកាច់។

នគរបាលមូលដ្ឋាន បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានដើរចេញពី ផ្ទះម្នាក់ឯង ចុះលេង ទឹកស្រះ ក្នុងវត្តព្រៃចាស់ បណ្តាលឲ្យលង់ទឹក ពេលនោះមានក្មេងៗ ឃើញក៏មកហៅ ប្រជាពលរដ្ឋ នៅជិតនោះឲ្យជួយ ហើយពេលនោះ ប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំ0ចុះរាវរក រហូតដល់ម៉ោង ៨ ថ្ងៃដដែល ទើបរកឃើញ  ។ បច្ចុប្បន្នសព បានប្រគល់ទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

 

ដកស្រង់ពី៖ ដើមអម្ពិល