បណ្តាញសង្គម

កម្លាំងនគរបាល ស្រុកពញាក្រែក ចាប់ខ្លួន ឪពុកតិរច្ឆាន ចាប់កូនស្រីរំលោភ

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ស្រុកពញាក្រែក បានឃាត់ខ្លួន ឪពុកបង្កើត ចិត្តតិរច្ឆានម្នាក់ រំលោភកូនស្រី ខ្លួន បានសម្រេច ជាញឹកញាប់ កាលពីវេលាម៉ោង៥ទាបភ្លឺ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចលើផ្ទះ ភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ច បានឲ្យដឹងថា ឪពុកជាប់សង្ស័យខាងលើ មានឈ្មោះ ប៊ុត ធឿន អាយុ ៣៤ ឆ្នាំ ចំណែកកូន ស្រីរងគ្រោះ មានឈ្មោះ ធ ធ អាយុ ១៤ ឆ្នាំ ។

តាមការសារភាព របស់ជនសង្ស័យ រូបនេះបានឲ្យដឹងថា ការចាប់រំលោភនេះ មិនមែន ជាលើកទីមួយទេ គឺមានពីរ-បីដង រួចមកហើយ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ស្រុកពញាក្រែក កសាងសំណុំរឿង បញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ត ៕

ដកស្រង់ពី៖ ដើមអម្ពិល