Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជុំវិញ​ការ​ព័ទ្ធ​ចាប់​ក្នុង​ក្លិប​រាត្រី​«​ហ្គោ​ល​​ឡាញ​»

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការគ្នាជាមួយកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការឡោមព័ទ្ធនិងឃាត់ខ្លួនក្មេងៗជាយុវជនទាំងប្រុសទាំងស្រីចំនួន២៨២នាក់ នៅក្លិបរាត្រីមួយឈ្មោះហ្គោលឡាញ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលស្និទ្ធនឹងប្រតិបត្តិការនេះបានឱ្យដឹងថា មុនពេលកើតហេតុខាងលើ មានការដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ប៊ុត សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបានសហការគ្នាជាមួយកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបើកប្រតិបត្តិ ការយ៉ាងក្តៅមួយ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថាក្លិបរាត្រីហ្គោលឡាញខាងលើនេះ បើកដៃដោយសេរី ហើយក្មេងស្ទាវជាច្រើនចូលសប្បាយផឹកស៊ីរាំរែក យ៉ាងមហាសប្បាយ ។

ពេលពួកគេចេញមកវិញ បានជិះម៉ូតូដេញគ្នាបង្កភាពឥតសណ្តាប់ធ្នាប់ហ៊ោរកញ្ច្រៀវពពាក់ពពូន ទើបកម្លាំងជំនាញបានធ្វើការចុះទៅបង្ក្រាបនិងឃាត់ខ្លួនបានក្មេងៗ យុវជនទាំងអស់ ក្នុងនោះមានស្រី៧០នាក់ និងប្រុស១៦៩នាក់ថែមទាំងឃាត់ខ្លួនមេការនិងបុគ្គលិកចំនួន៤៣នាក់យកទៅចាត់ការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

បើសិនអ្នកណាមិនមានពាក់ព័ន្ធនឹងគ្រឿងញៀនសមត្ថកិច្ចធ្វើការហៅឪពុកម្តាយមកធានា បើសិនអ្នកពាក់ព័ន្ធនឹងគ្រឿងញៀននិងអនុវត្តន៍ទៅតាមច្បាប់ ។ទោះបីជាបែបនេះក្តី មន្ត្រីប៉ូលិសក្នុងប្រតិបត្តិការនេះបានឱ្យដឹងថា ការបង្ក្រាបក្លិបហ្គោលឡាញនេះគឺមកពីរំលោភទៅលើបម្រាមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលតម្រូវឱ្យប្រែក្លាយជាភោជនីយដ្ឋាន តែក្លិបនេះបែរជាបើកធ្វើអាជីវកម្មដោយចំហឱ្យក្រុមយុវជនស្ទាវៗ រាប់រយនាក់ចូលពពាក់ពពូនដែលបង្កឱ្យមានហានិភ័យនូវការចម្លងជំងឺកូវីដ១៩ ប្រសិនបើនរណាម្នាក់មានជំងឺនេះ ។

ថ្វីបើបែបណាក្តី តាមមន្ត្រីប៉ូលិសបានឱ្យដឹងថា ការនាំពួកក្មេងស្ទាវទៅកាន់ស្នងការដ្ឋាននោះ មិនមែនយកពួកគេទៅឃុំអ្វីទេ តែដើម្បីអប់រំឱ្យពួកគេយល់ដឹងពីជំងឺដ៏សាហាវដែលកំពុងយាយីជីវិតមនុស្សលើពិភពលោក ដូច្នេះពួកគេមិនត្រូវនាំគ្នាពពាក់ពពូនបែបនេះតទៅទៀតឡើយ ។ ក្រោយការអប់រំណែនាំហើយពួកគេទាំងអស់គ្នាក៏ត្រូវបានអនុញ្ញាតឱ្យវិលទៅគេហដ្ឋានរបស់គេរៀងៗខ្លួននៅព្រឹកថ្ងៃទី២៨ កក្កដា ។

ដកស្រង់ពី៖កោះសន្តិភាព