បណ្តាញសង្គម

ជម្រះអតីតតារាចម្រៀង អ្នកនាង អ៊ូ រស្មី ចំនួន២បទល្មើស ពាក់ព័ន្ធនឹង ការនាំក្មេងស្រី ទៅរួមភេទ ជាមួយបុរស អ្នកមានទ្រព្យ

ភ្នំពេញ៖ ចៅក្រមប្រឹក្សា នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែកញ្ញា ២០១៤នេះ បានបើកសវនាការ ជំនុំជម្រះ និង កាត់ទោសបន្ត ជាប់ចោទម្នាក់ ឈ្មោះ អ៊ូ រស្មីអតីត តារាចម្រៀង មិនសូវ ឮឈ្មោះ ឬល្បីឈ្មោះ ជាអសាធារណៈ ជាប់ពាក់ព័ន្ធ នឹងករណីការ នាំក្មេងអាយុ ១៤ឆ្នាំ ម្នាក់ យកទៅ រួមភេទ ជាមួយបុរស អ្នកមានទ្រព្យ ដែលជាអនិកជន ជាថ្នូរនឹងបានក្លាយ ជាតារាអ្នកចម្រៀង ដ៏ល្បី មូយរួប។

លោក សួស សំអាត ប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញ  បានឲ្យដឹងថា ជនជាប់ ចចោទ ឈ្មោះ អ៊ូ រស្មី ភេទស្រី អាយុ៣៦ ឆ្នាំ មានមុខរបរមុនចាប់ ខ្លួន ជាតារាចម្រៀងស្រី ធ្វើការនៅ ក្នុងផលិតកម្មឆ្លងដែន និង រៃយំ ត្រូវបាននតំណាង អយ្យការ ចោទប្រកាន់ពីចំនួន ២ បទល្មើស« សញ្ចារ កម្ម មានស្ថានទម្ងន់ទោស» និង ទី២ ពីបទ «នាំចេញ ដោយមានគោលដៅ» តាម ច្បាប់ស្តីពីការបង្ក្រាប អំពើ ជួញដូរមនុស្ស និង ការកេងប្រវ័ញ្ច ផ្លូវភេទ។

លោកចៅក្រម បានបន្ថែមថា៖ ជនជាប់ចឈ្មោះអ៊ូ រស្មីត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាល ប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិជន រាជធានីភ្នំពេញ តាមពាកបណ្តឹងរបស់ម្តាយ របស់ ក្មេងស្រីរង គ្រោះកាលពីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤។

តុលាការ បានប្រកាសសាលក្រម លើសំណុំរឿងនេះ នៅក្នុងខែ តុលាឆ្នាំ ២០១៤ ខាងមុខនេះ។

យោងតាមច្បាប់ ស្តីពីការបង្ក្រាប អំពើជួញដូរជួញដូរ មនុស្ស និង ការកេងប្រវ័ញ្ចផ្លូវភេទ ប្រសិនបើ ជនជាប់ចោទ ឈ្មោះ អ៊ូ រស្មីនេះ ត្រូវបានតុលាការ រកឃើញពីពិរុទ្ធភាព គាត់ អាចនឹង ប្រឈមនឹង ការជាប់គុក យ៉ាងតិច១០ឆ្នាំ នៅក្នុងពន្ធនាគារ៕