Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្អើលសមត្ថកិច្ច ដេញ​ចាប់អ្នកបើក រថយន្ដទំនើប ក្រោយបុកម៉ូតូ មិនឈប់ដោះស្រាយ

  • បោះពុម្ព

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ព្រមទាំងអ្នករត់ម៉ូតូឌុប បាននាំគ្នាបើកម៉ូតូ ដេញតាមពីក្រោយ រថយន្ដកាមរី ស៊េរី ២០០៧ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង បង្កឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ និងខណ្ឌចំការមន ស្មានតែសមត្ថកិច្ច ដេញបង្ក្រាបក្រុមចោរ ប្លន់ប្រដាប់អាវុធ លួចរថយន្ដ ។

ប៉ុន្ដែធាតុពិតករណី ដែលកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានបើក ម៉ូតូដេញតាមរថយន្ដស៊េរី ទំនើបមួយគ្រឿង នេះ ដែលបើកដោយ បុរសម្នាក់មិន ស្គាល់អត្ដ សញ្ញាណ គឺកើតឡើងពាក់ព័ន្ធទៅនឹង ករណី គ្រោះថ្នាក់ចរាចរ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនដំបូងអ្នកបើក រថយន្ដស៊េរីទំនើបមួយ គ្រឿងនេះ បានបើកបុកម៉ូតូ នៅម្ដុំផ្លូវ២៤០ កែងផ្លូវព្រះនរោត្ដម ក្នុងទឹក ដីខណ្ឌដូនពេញ ពេលនោះ អ្នកបើករថយន្ដ មិនបានឈប់ដោះ ស្រាយជាមួយអ្នកជិះម៉ូតូ នោះឡើយ ហើយ បានបើករត់ធ្វើឱ្យជនរងគ្រោះនិងប្រជាពល រដ្ឋនៅក្បែរនោះ ជាពិសេសអ្នករត់ម៉ូតូបាន នាំគ្នាជិះម៉ូតូដេញតាម ពីក្រោយ រថយន្ដដែល ធ្វើដំណើរតាមផ្លូវ ជាច្រើនខ្សែ ក្នុងខណ្ឌដូន ពេញ និងធ្លាយទៅ ខណ្ឌចំការមន និងម្ដុំកោះ ពេជ្រ ។

ព្រឹត្ដិការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ ផ្អើលកាន់តែខ្លាំងឡើង រហូតធ្វើឱ្យកម្លាំង សមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាលមូល ដ្ឋាន នគរបាលចរាចរណ៍ និងអាវុធហត្ថបាន នាំគ្នាបើកម៉ូតូដេញតាមពី ក្រោយរថយន្ដ មួយគ្រឿងនេះ រហូតឃាត់ បាននៅក្បែរ ធនាគារជាតិ ជិតមន្ទីរពេទ្យព្រះអង្គឌួង ។
សមត្ថកិច្ចបានបន្ដថា ក្រោយឃាត់រថយន្ដ បានស្នងការនគរបាល រាជធានីភ្នំពេញ បាន បញ្ជាឱ្យបញ្ជូនរថយន្ដ និងអ្នកបើកបរទៅកាន់ ការិយាល័យចរាចរ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការ បន្ដតាមផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់អំពីអត្ដសញ្ញាណ អ្នកបើករថយន្ដស៊េរី ទំនើបនេះឡើយ ប៉ុន្ដែច្បាស់ ជាកូនអ្នកមាន មុខមានមាត់ និងមានទ្រព្យសម្បត្ដិ ព្រោះ បើករថយន្ដដែលមាន តម្លៃថ្លៃបែបនេះ ។

មន្ដ្រីនគរបាល ចរាចរណ៍ផ្លូវគោក ដែល មានជំនាញលើក ការដោះស្រាយបញ្ហាគ្រោះ ថ្នាក់ចរាចរ បាននិយាយថា នេះមកពីអ្នកបើក រថយន្ដមិនចេះ យល់ពីច្បាប់ ចរាចរណ៍ ហើយ បើឈប់ដោះស្រាយ នោះ នឹងគ្មានរឿងកើត ឡើង ដែលធ្វើឱ្យមាន ការភ្ញាក់ផ្អើល បែបនេះទេ ៕

ដកស្រង់ពី៖ ដើមអម្ពិល