Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិបត្តិស្នេហ៍ បង្ខំឲ្យសង្សារវ័យក្មេង នាំគ្នាចាក់សម្លាប់ខ្លួន តួអង្គស្រីស្លាប់ ខណៈតួអង្គប្រុស កំពុងសង្រ្គោះ

  • បោះពុម្ព

កំពង់ចាម៖ គូស្នេហ៍វ័យក្មេង ដែលគេសង្ស័យថា មានវិបត្តិស្នេហ៍ បានដឹកដៃគ្នា ចូលក្នុងសាលារៀន យកកាំបិត ចាក់លើខ្លួនឯង ជាច្រើនកាំបិត ដើម្បីបញ្ចប់ជីវិត និងនាំយក រាល់វិបត្តិស្នេហ៍ ទៅជាមួយគ្នា។ តែមច្ចុរាជ ឥតមេត្តា មិនអនុញ្ញាត ឲ្យគូស្នេហ៍ កម្សត់មួយគូនេះ បានស្លាប់ជាមួយគ្នាឡើយ ពោលតួអង្គស្រី បានស្លាប់ បាត់បង់ជីវិតទៅ ខណៈតួអង្គ ខាងប្រុសស្មោះស្នេហ៍ ត្រូវក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ។

មន្ត្រីនគរបាល អធិការដ្ឋាន ស្រុកកងមាស បានថ្លែងប្រាប់ថា ឃាតកម្ម កើតចេញពីវិបត្តិ ស្នេហ៍នេះ បានកើតឡើងនៅ ម៉ោង ២ និង៣០នាទី រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ នៅវិទ្យាល័យ «ហ៊ុនសែនខ្ចៅ» ស្ថិតក្នុងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

មន្រ្តីនគរបាលដដែល បានឲ្យដឹងថា នារីជាគូសង្សារ ដែលបានស្លាប់ បាត់បង់ជីវិត ទៅហើយនោះ មានឈ្មោះ ធី លីនដា អាយុ ១៩ឆ្នាំ មានទីលំនៅ ក្នុងភូមិកោះតាង៉ោទី៣ ឃុំហ្សាគង ស្រុកកងមាស។ នៅលើសពនារីរូបនេះ មានស្នាមកាំបិត នៅលើដោះ ខាងស្តាំ១កាំបិត ក្រោមដោះស្តាំ ២កាំបិត ចុងដង្ហើម១កាំបិត។ រីឯតួអង្គខាងប្រុស ដែលកំពុងជួយ សង្រ្គោះបន្ទាន់នោះ មានឈ្មោះ ទី រដ្ឋា អាយុ ២០ឆ្នាំ នៅទីលំនៅក្នុង ភូមិបឹងសាងលិច ឃុំសារគង ស្រុកកងមាស រងរបួសចំដោះ ខាងឆ្វេង២កាំបិត ក្រោមចុងដង្ហើម ១កាំបិត។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរ គឺជាគូសង្សារ នឹងគ្នា ហើយកើតមាន វិបត្តស្នេហ៍ តែមិន ទាន់ដឹងថា បង្កចេញពី មូលហេតុអ្វីនោះទេ រួចក៏ដឹកដៃគ្នាចូលទៅ ក្នុងបន្ទប់រៀន ចាក់សម្លាប់ខ្លួន ទាំងពីរនាក់ តែម្តង ក្នុងបំណងឲ្យ ទុក្ខវិបត្តិទាំងអស់ បានបញ្ចប់ទៅ តាមជីវិតរបស់ពួកគេ និងចង់បង្ហាញពីការ ក្តីស្មោះស្នេហ៍ របស់ពួកគេ ទោះមិនបានមានជីវិត រស់ជួបជុំគ្នា សូមឲ្យស្លាប់ ក្នុងថ្ងៃខែតែមួយ ជាមួយគ្នា។

តែការធ្វើអត្តឃាត បែបកូនក្មេងគ្មាន ការគិតវែងឆ្ងាយ និងគ្មានការស្តាយ ដល់ទឹកដោះម្តាយ ពេលវេលា និងទុក្ខលំបាក របស់អ្នកមានគុណ ខិតខំចិញ្ចឹមបីបាច់ ថែរក្សានេះ មជ្ឈរាជ មិនសម្រេចបំណង របស់ពួកគេឡើយ ពោលគឺនៅតែ បំបែកពួកគេចេញពីគ្នា មិនឲ្យតួអង្គប្រុស ស្លាប់ទៅតាម តួអង្គស្រីឡើយ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច ខេត្តកំពង់ចាម កំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ទៅលើករណី ខាងលើនេះ៕