បណ្តាញសង្គម

កំពុង​តែ​បើកឡាន​សុខ​ៗ ស្រាប់តែ​ឆេះ​សល់​តែ​គ្រោងឆ្អឹង​នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ រថយន្តមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់សល់តែគ្រោងឆ្អឹង ខណៈពេលដែលកំពុងបើកបរឆ្លងចរន្តប្រពន្ធ័ភ្លើងទុស្សេឆេះរថយន្តយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង មកជួយបាញ់ទឹកពន្លត់ ក៏ប៉ុន្តែវាហួសពេលទៅហើយ ។

ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ សីហា ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។បើតាមសមត្ថកិច្ចបានឱ្យដឹងថា មានករណីអគ្គិភ័យបានឆាបឆេះរថយន្ត០១គ្រឿងម៉ាកកាម៉ារីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2X-2578 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ សេក សុខុន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនផែស្ងួតតេងឡាយ ។

ប្រភពដដែលបានបន្តថា នៅក្នុងហេតុការណ៍ខាងលើនេះ កម្លាំងចម្រុះបានជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ក្នុងនោះរថយន្តកងរាជអាវុតហត្ថក្រុងបាវិត១គ្រឿង រថយន្ត អធិការដ្ឋាន នគរបាលស្រុកស្វាយទាប១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ។រថយន្តដែលឆេះរងការខូតខាតទាំងស្រុងនៅសល់តែគ្រោងឆ្អឹង ។ តែពុំមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃឡើយ មូលហេតុបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងកកាប៊ីនរថយន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព