Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនឈាមរាវ ៤នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួន ពាក់ព័ន្ធថ្នាំញៀន

  • បោះពុម្ព

ភ្ន្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួន យុវជន ៤នាក់ ពាក់ព័ន្ធ ករណីលាក់ទុក និងប្រើប្រាស់ គ្រឿងញៀន រកឃើញវត្ថុតាង គ្រឿងញៀន ២កញ្ចប់តូច កាលពីវេលា ម៉ោង៣ និង ២០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នៅតាម បណ្តោយផ្លូវ បេតុង ក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ ។

លោក មាស ហែល នាយនគរបាល ប៉ុស្តិ៍ក្បាលកោះ បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់នេះ ១-ឈ្មោះ យឹម ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ ជាជាងដែក, ២-ឈ្មោះ យឹម ផាណា ភេទប្រុស អាយុ១៦ ឆ្នាំ ២នាក់នេះ ជាបងប្អូន បង្កើតគ្នា , ៣-ឈ្មោះ វង់ សេរីករុណា ភេទប្រុស អាយុ២០ឆ្នាំ ជាសន្តិសុខឯកជន និង ទី៤-ឈ្មោះវង់ សេរីរតនៈ ភេទប្រុស អាយុ២២ឆ្នាំ ពីរនាក់នេះ ជាបងប្អូនបង្កើតគ្នា ។

ជនសង្ស័យទាំង ៤នាក់ មានទីលំនៅ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ក្នុងករណីនេះ សមត្ថកិច្ច រកឃើញ ថ្នាំញៀន ២ កញ្ចប់តូច ដែលជនសង្ស័យ ទិញយកទៅ ប្រើប្រាស់ ដកហូតម៉ូតូម៉ាកគុប ២គ្រឿង ទូរស័ព្ទដៃ ចុចពិល ៣គ្រឿង ។ លោក មាស ហ៊ែល នាយប៉ុស្តិ៍នគរបាល រដ្ឋបាលក្បាលកោះ បានឲ្យដឹងទៀតថា អនុវត្ត តាមការណែនាំ របស់លោក អធិការ នគរបាល ខណ្ឌច្បារអំពៅ ក៏ដូចជា លោកអធិការរង ទទួលបន្ទុក ព្រហ្មទណ្ឌ កម្លាំងនគរបាល ប៉ុស្តិ៍បាន ចុះល្បាត ជាប្រចាំ នៅក្នុងភូមិ សាស្ត្រ ពិសេស តាមជួរមាត់ទន្លេ តាមផ្ទះ ទឹកផងដែរ ។

លោក បន្តថា នៅវេលាម៉ោង កើតហេតុ ដូចខាងលើ កម្លាំងល្បាត បានជួបមុខ សញ្ញាសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង ឌុបគ្នាលើផ្លូវបេតុង ។ ដោយមាន ការសង្ស័យ សមត្ថកិច្ច ក៏ឃាត់ឲ្យឈប់ ។ ពេលដឹងថា សមត្ថកិច្ចហៅ ជនសង្ស័យ បានទម្លាក់ ថ្នាំញៀន លើផ្លូវបេតុង ដើម្បីបំបាត់វត្ថុតាង តែសមត្ថកិច្ច ឃើញទាន់ក៏ ឈប់រើស ទើបដឹងថា ថ្នាំញៀន រួចហើយ ក៏បើកម៉ូតូ ប្រដេញ ចាប់បានទាំងអស់តែម្តង ។

លោកនាយ ប៉ុស្តិ៍បានបន្តថា ជនទាំង ៤នាក់នេះ ជាប់ពាក់ព័ន្ធ ករណីលាក់ទុក ថ្នាំញៀន និងប្រើប្រាស់ គ្រឿងញៀន យ៉ាងណា ក៍៏ដោយជន សង្ស័យទាំង ៤ នាក់ ត្រូវបញ្ជូនទៅកាន់ អធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅ តុលាការ ៕

ដកស្រង់ពី៖ ដើមអម្ពិល