Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាតុកម្ម​ប្រឆាំង ​ស្ថានទូត​វៀតណាម​ ផ្ទុះ​ឡើង​ជា​ថ្មី ​បើទោះ​បីជា​ អាជ្ញាធរ ​ហាម​ឃាត់

  • បោះពុម្ព

ភ្នំពេញ៖ បាតុកម្មប្រឆាំង ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានផ្ទុះឡើងសាជាថ្មី នៅព្រឹកថ្ងៃទី៤ ខែតុលានេះ។ ជាបាតុកម្មនៅថ្ងៃទីមួយ នៃគម្រោងបាតុកម្មរយៈពេល៥ថ្ងៃ ដឹកនាំដោយ សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ។ នៅថ្ងៃទី១នៃបាតុកម្មនេះ ក៍មានការប៉ះទង្គិចគ្នា មួយប្រាវផងដែរ ខណៈដែលកំហឹងរបស់ បាតុករ បានឈានដល់ ការដុតទង់ជាតិ របស់ប្រទេសវៀតណាម។

បាតុកម្មនៅតែបន្តធ្វើ ល្គឹកណាមន្ត្រី ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា មិនចេញមុខមកសុំទោស ចំពោះប្រជាពលរដ្ឋខ្មែរ។ នេះបើតាមការប្រកាស របស់លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរ កម្ពុជាក្រោម ដែលបានដឹកនាំបាតុកម្ម នៅមុខស្ថានទូតវៀតណាមនៅថ្ងៃសៅរិ៍ ទី៤តុលា នេះ។ លោក ថាច់ សេដ្ឋា បានថ្លែងថា ក្រុមបាតុករ បានទុកពេលច្រើនមកហើយ ដើម្បីអោយរដ្ឋាភិបាលវៀតណាម សុំទោស និងទទួលស្គាល់ការពិត។ ក្នុងនោះរាប់ទាំងការ ដាក់ញត្តិ និងធ្វើបាតុកម្មផងដែរ តែរដ្ឋាភិបាលវៀតណាម នៅតែមិនឆ្លើយតប។ ដូច្នេះបាតុកម្មនៅថ្ងៃនេះ យើងមិនបានដាក់ញត្តិ ទៀតនោះទេ តែយើងនឹងទាមទារ អោយរដ្ឋាភិបាលវៀត ណាមចេញមកសុំទោសតែម្តង។ នេះបើតាមការបញ្ជាក់ បន្ថែមរបស់ លោក ថាច់ សេដ្ឋា នៅចំពោះមុខហ្វូង បាតុករដែលកំពុង មានកំហឹងរាប់រយនាក់។ បាតុកម្មបានឈានដល់ ការដុតទង់ជាតិ ប្រទេសវៀតណាម នៅប្រមាណជា ម៉ោងជាង១១ព្រឹក ខណៈដែលមន្ត្រីស្ថានទូតវៀតណាមប្រចាំ នៅកម្ពុជា នៅតែមិនអើពើ ទៅនឹងបាតុកររាប់រយនាក់ ដែលស្ថិតនៅខាងក្រៅ របងស្ថានទូតវៀតណាម ដែលការពារបន្ថែមដោយរបាដែក របស់ប៉ូលីសស្ទើរពេញមួយ កំណាត់ផ្លូវមុខ ស្ថានទូតវៀតណាម។

ការធ្វើបាតកម្មថ្ងៃនេះ មិនមានការអនុញ្ញាតពី សាលារាជធានីភ្នំពេញ នោះទេ ដោយអាជ្ញាធរ បានអនុញ្ញាតអោយធ្វើនៅ ថ្ងៃទី៧ តុលា នៅទីលានប្រជាធិបតេយ្យ ដោយមិនអោយមាន ការហែក្បួននោះទេ។
 
នៅក្នុងការធ្វើបាតុកម្ម ប្រឆាំងវៀតណាម កាលពីព្រឹក ក្រុមបាតុករ ក៍បានទម្លាយប៉ារាស់ របាំងដែក របស់សមត្ថកិច្ច ដែលដាក់ការពារសុវត្ថិភាពស្ថានទូត ផងដែរ ដែលនាំអោយមាន ការប៉ះទង្គិចគ្នា មួយប្រាវ តែថាបានស្ងប់ស្ងាត់ទៅវិញ។ នៅក្នុងការដឹកនាំ បាតុកម្មនៅថ្ងៃនេះ លោក ថាច់ សេដ្ឋា ក៍បានអំពាវនាវអោយ ប្រជាពលរដ្ឋខ្មែរ ធ្វើពហិការឈប់ប្រើប្រាស់ ទំនិញ មកពីប្រទេសវៀតណាមផងដែរ៕