បណ្តាញសង្គម

ឃើញនាង ជិះកង់ម្នាក់ឯង ហៅឲ្យឈប់ រួចចាប់អូសចូលចំការចេក គំរាមសម្លាប់ និងរំលោភបានសម្រេច

កណ្តាល៖ កាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នារីជាអនីតិជនម្នាក់ ត្រូវបានយុវជនម្នាក់ ចាប់រំលោភ សេពសន្ថវៈ បានសម្រេច ខណៈនាង ជិះកង់តែម្នាក់ នៅចំណុចចំការចេក ដីឡូតិ៍ ឈ្មោះ ឌី លឹមហួន នៅភូមិ កណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

ប្រភពព័ត៌មាន ពីមន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប.ធ.ត ភេទស្រី អាយុ ១៣ឆ្នាំ ទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ មុខរបរសិស្ស ចំណែក ជនសង្ស័យ ឈ្មោះ កុយ បញ្ញា ភេទ ប្រុស អាយុ ២១ឆ្នាំ ទីលំនៅ ភូមិព្រែជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន) ។

នគរបាល បានបន្តថា ជនរងគ្រោះ ចេញពីផ្ទះឈ្មោះ រ៉ានី (ផ្ទះលក់ចាប់ហួយ) គោលដៅជិះកង់ មកផ្ទះរបស់ខ្លួន ពេលមក ដល់ផ្លូវកណ្ដាល ក្បាលដីឈ្មោះ តាចូ យាយខេង ភូមិ-ឃុំ កើតហេតុខាងលើ ជនរងគ្រោះបានឃើញ ជនសង្ស័យដើរ ចេញពី ចំការចេក តាចូយាយខេង ដោយស្លៀក ខោជើងវែង ព៌ណខ្មៅ អាវមើល មិនច្បាស់ និង ពាក់មួកឆាង ក្រណាត់ បានហៅ ជនរងគ្រោះ ឲ្យឈប់ ហើយជនសង្ស័យ បានធ្វើសកម្មភាព ចាប់ច្របាច់ កខ្ទប់មាត់ អូសជនរងគ្រោះ ចូលទៅក្នុង ចំការចេក ដោយទុក កង់ជនរងគ្រោះ នៅចញ្ចើមផ្លូវ ពេលអូស ជនរងគ្រោះ ដល់កន្លែង កើតហេតុ ជនសង្ស័យបានវាយ ជនរងគ្រោះ ហើយជនរងគ្រោះ បានស្រែកឲ្យគេជួយ ស្រាប់តែជន សង្ស័យបាន ដកកាំបិត មុខស្រួច គំរាម រកចាក់សម្លាប់ ជនរងគ្រោះ ។

បន្ទាប់មក ជនសង្ស័យ ក៏បានច្របាច់ក និង វាយជនរងគ្រោះ បណ្ដាលឲ្យ ជនរងគ្រោះ ទន់ខ្លួន ហូរឈាមតាម ច្រមុះ បន្ទាប់មក ជនសង្ស័យ បានចាប់ស្រាត ខោទ្រនាប់ ជនរងគ្រោះ គ្រវាត់ចោល ហើយជនសង្ស័យ ក៏បានស្រាតខោ របស់គេរួច ធ្វើសកម្មភាព រំលោភរហូត បានសម្រេច ទើបរត់ចេញពីកន្លែង កើតហេតុបាត់តែម្ដង ។

ក្រោយពី ទទួលបានបណ្ដឹង សមត្ថកិច្ច បានស្រាវជ្រាវ តាមរក ជនសង្ស័យ និងចាប់ខ្លួនបាន នៅវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នៅចំណុច រោងចក្រ ស៊ិចផ្លាស់អិនដាស្ទ្រី និងបាននាំមក សាកសួរ ដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការ តាមផ្លូវច្បាប់ ៕

  ដកស្រង់ពីដើមអម្ពិល