បណ្តាញសង្គម

បុរស ជាអ្នកបើករ៉ឺម៉កកង់បីម្នាក់ ចាប់រំលោភ នារីមានជំងឺឆ្កួតជ្រូក បានសម្រេច

កណ្តាល៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកបើក រ៉ឺម៉កកង់បី ដឹកជនពិការ គរ ថ្លង់ ពិការដៃ ជើង និងមាន ជំងឺឆ្កួត ជ្រូក តាមផ្ទះ ដើម្បីទៅ រៀនភាសាខ្មែរ រៀនកាត់ដេរ នៅមណ្ឌល មនុស្សលោកថ្មី ស្ថិតនៅភូមិ គោករមៀត ឃុំកណ្តោក បានចាប់រំលោភ នារីម្នាក់  ដែលមាន ជំងឺឆ្កួតជ្រូក បានសម្រេច នៅលើរ៉ឺម៉កកង់បី កន្លែងផ្លូវលំ ដីភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ។

មន្ត្រីនគរបាល បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង ៥និង៣០នាទីលា្ងច ជនសង្ស័យ ឈ្មោះ ឌឺន សុផល ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិតោតម៉ា ឃុំកណ្តោក ស្រុកណ្តាល មុខរបរ រត់ម៉ូតូកង់បី បានចាប់រំលោភនារី ម្នាក់ឈ្មោះ ភ.ម.ឌ.ណ ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិស្វាយព្រៃ ឃុំកណ្តោក មុខរបរនៅផ្ទះ (មានជំងឺឆ្កួតជ្រូក) ។

មន្ត្រីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យ បានបើកម៉ូតូកង់បី ដើរដឹកជនពិការ គរ ថ្លង់ ពិការដៃ ជើង និងមាន ជំងឺឆ្កួតជ្រូកតាមផ្ទះ ក្នុងនោះមានគ្នា ១០នាក់ ហើយក៏មាននារី រងគ្រោះម្នាក់ផងដែរ ដើម្បីទៅ រៀនភាសាខ្មែរ រៀនកាត់ដេរ នៅមណ្ឌល មនុស្សលោកថ្មី ស្ថិតនៅភូមិ គោករមៀត ឃុំកណ្តោក ស្រុក ណ្តាលស្ទឹង លុះដល់ម៉ោង ២និង០០នាទី រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ នារីរងគ្រោះ និងជនពិការ ខាងលើ ក៏ជិះម៉ូតូកង់បីរបស់ ជនសង្ស័យ ទៅផ្ទះរៀងៗ ខ្លួនវិញ ពេលជនសង្ស័យ ដឹកជនពិការដាក់ តាមផ្ទះអស់ ហើយ គឺនៅតែនារី រងគ្រោះម្នាក់ប៉ុណ្ណោះ ពេលនោះ ជនសង្ស័យក៏បាន បើកម៉តូកង់បី តាមផ្លូវលំ ចូលកន្លែងស្ងាត់ រួចឈប់ម៉ូតូ ហើយក៏ឡើង លើរ៉ឺម៉ក ចាប់រំលោភ សេពសន្ថវៈ រហូតបានសម្រេចតែម្តង។ ពេលរំលោភ ហើយជនសង្ស័យ បានប្រាប់ជនរងគ្រោះ មិនឲ្យប្រាប់ ឪពុកម្តាយ បងប្អូនទេ ។

 មន្ត្រីនគរបាល បានដឹងទៀតថា ដល់ថ្ងៃទី០៤ ខែតុលា នារីរងគ្រោះ ក៏និយាយរឿងរ៉ាវ ខាងលើប្រាប់អ៊ុំ ឈ្មោះ រ៉ុម ភេទស្រី ឲ្យដឹង ហើយក៏ដឹងដល់ ឪពុកម្តាយ រួចនាំគ្នា មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ន គរបាលរដ្ធបាល កណ្តោក ដើម្បីចាប់ខ្លួន ជនសង្ស័យ តែម្តង ។បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល កសាងសំណុំ រឿងបញ្ជូន ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល