បណ្តាញសង្គម

គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ រថយន្តនីសាន់ បោលបុកតូរីស ស្លាប់៥នាក់ របួសធ្ងន់៩នាក់

កំពត៖ យ៉ាងហោចណាស់ អ្នកដំណើរប្រុស-ស្រី ៥នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង ៩នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បង្កឡើងដោយ រថយន្តនីសាន់ បោល បុករថយន្តតួរីសដឹកអ្នកដំណើរ នៅលើកំណាត់ផ្លូវជាតិលេខ៣ (កំពត-ព្រះសីហនុ) ស្ថិតនៅមុខវត្តរលួស ឃុំបឹង ទូក ស្រុកទឹកឈូ ខេត្តកំពត នាម៉ោង ៥ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤នេះ។

មន្រ្តីនគរបាល ចរាចរណ៍ជើងគោក បានឲ្យដឹងថា រថយន្តនីសាន់បានធ្វើដំណើរ យ៉ាងលឿនក្នុង ទិសបញ្ច្រាសគ្នា ជាមួយរថយន្តតួរីស លុះដល់ចំណុច កើតហេតុគេមិនដឹងថា មានមូលហេតុអ្វីនោះទេ បានជ្រុលទៅបុករថយន្តតួ រីស ចំពាក់កណ្តាល លាន់ឮដូចរន្ទះ បណ្តាលឲ្យអ្នកដំណើរ ៥នាក់ស្លាប់ ក្នុងនោះមានស្រីម្នាក់ និងចំណែកឯអ្នក ដំណើរ ៩នាក់ផ្សេងទៀត បានរងរបួសធ្ងន់។

បើតាមមន្រ្តីនគរបាល ក៏បានឲ្យដឹងផងដែរថា ក្រោយពីបុក រថយន្តតួរីសហើយ រថយន្តមួយគ្រឿងនេះ បានជ្រុល ទៅបុករថយន្ត ២គ្រឿងផ្សេងទៀត បណ្តាលឲ្យខូចខាតផងដែរ តែមិនបង្កគ្រោះថ្នាក់ អាយុជីវិតមនុស្ស នៅក្នុងរថយន្តនោះទេ។ អត្តសញ្ញាណរបស់ ជនរងគ្រោះទាំងអស់ នៅក្នុងរថយន្តតួរីស សមត្ថកិច្ចមិនទាន់បញ្ជាក់ អត្តសញ្ញាណនៅឡើយទេ។ ក្រោយបង្កហេតុ អ្នកបើករថយន្តនីសាន់ បានរត់គេចខ្លួនបាត់៕