បណ្តាញសង្គម

សមត្ថកិច្ច បង្ក្រាបឈើធ្នង់ ជិត១៤ម៉ែត្រគូប គរស្តុកទុកនៅមុខ ទីបញ្ជាការដ្ឋាន ផ្នែកសឹករង ស្រុកឆ្លូង

ក្រចេះ៖ សមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការ ឯកភាព ស្រុកឆ្លូង ដឹកនាំដោយលោក សេង ភីណា អភិបាលរង ស្រុក និងជាប្រធាន លេខាដ្ឋាន គណៈបញ្ជាការបង្ក្រាប និងទប់ស្កាត់ បទល្មើស ខុសច្បាប់ នៅចំណុចភ្នំព្រះ ស្ថិតក្នុងភូមិ ជ្រោយថ្មក្រោម ឃុំឆ្លូង ក្បែរទីបញ្ជាការដ្ឋាន ផ្នែកសឹករងស្រុកឆ្លូង កាលពី យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៤ ។

ឈើប្រណីត ដែលសុទ្ធសឹង ជាប្រភេទឈើធ្នង់ មានមុខកាត់ធំតូច ចំនួន៨៩ កំណាត់ស្មើ និងជិត ១៤ម៉ែត្រគូប ដែលក្រុមឈ្មួញ បានដឹកមកស្តុកទុក នៅមុខទីបញ្ជាការ យោធាស្រុកឆ្លូង ត្រូវបានគេសង្ស័យថា លើកចេញទឹក មកដើម្បីត្រៀម ស្ទួចដាក់ឡានដឹក បន្ត យកទៅលក់នៅស្រុកដំបែរ ក្នុងទឹកដីខេត្តត្បូងឃ្មុំ តែត្រូវបែកការបន្ទាប់ មានសេចក្តី រាយការណ៍ យ៉ាងច្បាស់នោះ សមត្ថកិច្ច ជំនាញរដ្ឋបាល ព្រៃឈើឆ្លូង  សហការ ជាមួយនិងកម្លាំង ចម្រុះធ្វើការបង្ក្រាប ដោយរឹបអូសបាន  ។

ការបង្ក្រាប ជាលក្ខណៈ ទ្រង់ទ្រាយធំ ខាងលើនេះ គឺអាជ្ញាធរ បានទទួល ការឯកភាព ពីសំណាក់លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ត និងស្របពេល ដែលលោក ភូង ឃុនឡាយ នាយសង្កាត់ រដ្ឋបាលព្រៃឈើឆ្លូង ទើបបាន ផ្លាស់ប្តូរ តំណែងថ្មីកាល ពីចុងសប្តាហ៍ កន្លងទៅនេះ ។

ជុំវិញករណី បង្ក្រាបបទល្មើស ខាងលើ គេឃើញវត្តមាន របស់លោក ប្រាក់ វណ្ណា មេបញ្ជាការរង ផ្នែកសឹករង ស្រុកឆ្លូង រួមនិងបក្ខពួក គេបានចេញមុខមកសុំ ធ្វើការសម្របសម្រួល ជាមួយនិងអាជ្ញាធរ ដោយក្រុមបក្ខពួក គេបាន អះអាងថា ជាឈើរ បស់លោក ហេង គុន្ធា ត្រូវបានគេស្គាល់ ថាជាមន្ត្រីអាវុធហត្ថ លើផ្ទៃប្រទេស  ។

លោក  ប្រាក់ វណ្ណា ក្រៅពីមានតួនាទី ជាមេបញ្ជាការរង ផ្នែកសឹករងស្រុកឆ្លូង ក៍ជាអនុលេខា រដ្ឋានបង្ក្រាប បទល្មើស ស្រុកឆ្លូង បានយកតួនាទី ទៅពាក់ព័ន្ធ នឹងការរកស៊ី ឈើខុសច្បាប់ ផ្គើនទៅ និង បទបញ្ជា របស់ថ្នាក់លើ ខុបខិតបើកដៃ អោយឈ្មួញ ប្រើប្រាស់ទីតាំងទី បញ្ជាការដ្ឋាន របស់ខ្លួន ជាកន្លែងស្តុកឈើ ខុសច្បាប់ទៅវិញ។

ទាក់ទិននឹង ការប្រើប្រាស់ ទីតាំងស្តុកឈើ ខាងលើនេះ លោក ជា សុផល មេបញ្ជាការ ផ្នែកសឹករងឆ្លូង បាន អោយដឹងថា លោកពុំមាន ការពាក់ព័ន្ធ នោះឡើយ  លោកបញ្ជាក់ថា អ្នកណាធ្វើ អ្នកនោះជាអ្នក ទទួលខុសត្រូវ ។

ឈើប្រណីតដែល សមត្ថកិច្ច រឹបអូសបាន មានចំនួន ៨៩កំណាត់ ស្មើ១៤១៤ ម៉ែត្រគូប ត្រូវបានកម្លាំង ជំនាញដឹកនាំយក ទៅរក្សាទុក នៅសង្កាត់ រដ្ឋបាលព្រៃឈើឆ្លូង និងកសាង សំណុំរឿង បន្តចាត់ការតាម នីតិវិធីច្បាប់៕

  ដកស្រង់ពីដើមអម្ពិល