បណ្តាញសង្គម

យុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ ដេញកាប់យុវជនម្នាក់ បណ្តាលឲ្យដាច់កដៃ ខាងស្តាំ

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានដាច់កដៃ ខាងស្តាំ ដេកស្តូកស្តឹង ក្នុងថ្លុកឈាម ដោយសារយុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ បានដេញកាប់ ទាំងមិនដឹង មូលហេតុ រួចបានរត់គេច ខ្លួនបាត់បន្សល់ទុក ដាវពីរដើម នៅក្បែរកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ជាង១ រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៤ នៅច្រកផ្លូវ ឌឿងហែម ស្ថិតក្នុងសង្កាត់ មនោរម្យ ខណ្ឌ៧មករា។ ប្រភពពត៌មាន ពីជនរងគ្រោះ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុខ្លួន បានដើរចូល ទៅច្រកផ្លូវ ឌឿងហែម ក៏ស្រាប់តែមាន យុវជន ពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ ដេញកាប់ខ្លួន តែម្តង។

ជនរងគ្រោះ បានប្រាប់ថា ខ្លួនមានឈ្មោះ កឹម ពិសិដ្ឋ អាយុជាង៣០ឆ្នាំ មុខរបរជា អ្នកយាមម៉ូតូ នៅកន្លែងកើតហេតុ ចំណែក យុវជនទាំង ពីរនាក់ ដែលស្គាល់នោះ មានឈ្មោះ ហាវ និងម្នាក់ទៀតឈ្មោះពន្លឺ។ គួរបញ្ជាក់ថា យុវជនទាំង២នាក់ និងជន រងគ្រោះ ជាអ្នកស្គាល់គ្នា ។

ក្រោយពេលកើតហេតុ យុវជនទាំង ពីរនាក់ បានរត់គេចខ្លួន បាត់ស្រមោល ដោយបន្សល់ទុក ដាវសាម៉ូរៃពីរដើម នៅក្បែរ កន្លែងកើតហេតុ ចំណែកជនរងគ្រោះ ត្រូវបានរថយន្ត សង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត៕

ដកស្រង់ពី៖ ដើមអម្ពិល