Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មករម្នាក់​ទៅ​បន្ទប់ទឹក គ្រាន់តែ​បើកទ្វារ​ភ្លាមឃើញទារក​ ស្រឡាំង​កាំងស្រែកផ្អើល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សពទារកម្នាក់មានអាយុប្រហែល៦ខែ ត្រូវបានជនមិនស្គាល់មុខយកទៅបោះចោលនៅក្នុងបន្ទប់ទឹកក្រោយផ្ទះដែលកំពុងសាងសង់មួយកន្លែងស្ថិតនៅក្រុមទី៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានជាងសំណង់ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។

បើតាមយុវជនជាជាងសំណង់ម្នាក់ឈ្មោះ និល សណ្តោស អាយុ២០ឆ្នាំ ធ្វើការនៅកន្លែងកើតហេតុខាងលើនិងមានទីលំនៅក្នុងភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានប្រាប់ឲ្យនគរបាលដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ ខណៈពេលគាត់ត្រឡប់ពីស្រុកកំណើតមកដល់កន្លែងធ្វើការ គាត់បានដើរចូលទៅកាន់បន្ទប់ទឹក ស្ថិតនៅខាងក្រោយការដ្ឋានដើម្បីបត់ជើង។

លុះពេលទៅដល់ គ្រាន់តែបើកទ្វារឡើង ក៏ប្រទះឃើញសពទារកម្នាក់នៅក្នុងបន្ទប់ទឹកនោះ ដែលជាហេតុធ្វើឲ្យគាត់ស្រឡាំងកាំង និងស្រែកប្រាប់មិត្តភក្តិរួមការងារឲ្យជួយមើល ទើបបង្កការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។

អ្នកភូមិខាងលើបាននិយាយថា ពួកគាត់មិនទាន់ដឹងថាតើនរណាម្នាក់ជាឪពុកម្ដាយរបស់ទារកនេះទេ ហើយពេលកូនបាត់បង់ជីវិតបែបនេះមិនយកទៅបញ្ចុះឬបូជាទេ បែរជាយកសាកសពទៅបោះចោលនៅក្នុងបន្ទប់ទឹកខាងលើនោះទៅវិញ ។ ទារកដែលបាត់បង់ជីវិតនេះមានអាយុប្រហែល៦ខែ ហើយនៅម្ដុំកន្លែងកើតហេតុក៏មានអ្នកទើបសម្រាលកូនបានរយៈពេលប៉ុណ្នឹងដែរ ប៉ុន្តែពុំមាននរណាម្នាក់ត្រូវកូនបាត់បង់ជីវិតនោះឡើយ។

ទោះបីជាបែបណា នេះគឺជាកូនមនុស្សមិនមែនជាសត្វទេ មិនគួរណាត្រូវឪពុកម្ដាយយកទៅបោះចោលក្នុងបង្គន់បែបនេះទេ គួរតែរកកន្លែងបញ្ចុះឬបូជាឲ្យបានត្រឹមត្រូវទើបជាការល្អ។

នគរបាលប៉ុស្តិ៍ចោមចៅទី៣បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងក៏បានចុះទៅកាន់ទីនោះ ហើយរាយការណ៍បន្តទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចុះពិនិត្យដោយផ្ទាល់ ព្រមទាំងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យ។

ក្រោយការធ្វើកោសល្យវិច័យជាលទ្ធផលរកឃើញថា ទារកនេះបាត់បង់ជីវិតដោយសារជម្ងឺសួតធ្ងន់ធ្ងរ ពុំមានជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះឡើយ បន្ទាប់មកសាកសពទារកខាងលើត្រូវបាននាំយកទៅកាន់ឈាបនដ្ឋានវត្តជម្ពូវ័នដើម្បីបូជា៕

ដកស្រង់ពី៖កោះសន្តិភាព