បណ្តាញសង្គម

ទាហាន​សឹក​រង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ឈាន​ទៅ​ដល់​ ចាប់​ឈើ​គ្រញូង​ សង្ស័យ​ចរចា​ មិន​ត្រូវ​គ្នា

បន្ទាយមានជ័យ៖ យោធា នៃកងអនុសេនាធំ របស់តំបន់ ប្រតិបត្តិការ សឹករងខេត្ត បន្ទាយមានជ័យ ប្រចាំស្រុកម៉ាឡៃ បានឆ្មក់បង្ក្រាប ឈើគ្រញូង នៅនឹងមាត់ អូរព្រំដែន ខាងថៃ ដែលបំរុងឆ្លង អូរព្រំដែន ចូលមកកម្ពុជា ត្រង់ច្រករបៀង ចំការស្វាយ ភូមិកណ្តាល ឃុំអូរស្រទ្បៅ ស្រុកម៉ាទ្បៃ កាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤។

តាមប្រភព ព័ត៌មាន ពីសមត្ថកិច្ច ប្រចាំស្រុក ម៉ាឡៃ បានអោយដឹងថា លោកវរសេនីយ៍ត្រី អ៊ុក ដារ៉ាន់ មេបញ្ជាការ កងអនុសេនាធំ នៃតំបន់ប្រតិបត្តិការ សឹករងខេត្ត បានដឹកនាំ ទាហានដោយពុំ មានការសហកា រជាមួយសមត្ថកិច្ច ដទៃទៀត និងមិនអោយ សមត្ថកិច្ចណាចូលទៅ ក្នុងតំបន់ ដែលគេកំពុង បង្ក្រាបបទល្មើស ឈើគ្រញូងនោះឡើយ។

ប្រភពបន្តថា លោក អ៊ុក ដារ៉ាន់ បានបង្ក្រាប ឈើគ្រញូងនោះ រួចដឹកជញ្ជូន តាមរថយន្ត ផ្ទាល់ខ្លួនរបស់លោក និងរថយន្តនិងការចុះបង្រ្កាបនេះ ដែរត្រូវបានប្រភព ខ្លះលើកឡើងថា ការចាប់នេះ ដោយសារតែការ ចរចារវាងឈ្មួញ នាំឈើគ្រញូង និងទាហាន មិនត្រូវថ្លៃគ្នា។

ព្រោះខាងទាហាន តំបន់ប្រតិបត្តិការ សឹករង បានដំឡើងថ្លៃ សំរាប់ការនាំ ឈើចេញ-ចូល ទើបឈ្មួញ លួចនាំចូល ក៏មានការចុះបង្រ្កាប តែម្តង ។ លោក អ៊ុក ដារ៉ាន់ មេបញ្ជាការ កងអនុសេនាធំ នៃតំបន់ប្រតិបត្តិការ សឹករងខេត្ត បន្ទាយមានជ័យ បានអោយដឹងថា លោកបានចុះបង្រ្កាប តាំងពីម៉ោង ១២យប់ រហូតដល់ម៉ោង ១ទៀបភ្លឺ ទើបនាំយកឈើទាំងនោះ មករក្សាទុក នៅបន្ទាយទី២ ដើម្បីចាត់ការតាម ផ្លូវច្បាប់ ។

ដោយទ្បែក បើតាមការអោយ ដឹងពីមន្រ្តីរដ្ឋបាល ព្រៃឈើ ដែលចូលទៅពិនិត្យ ឈើនៅពេលភ្លឺ ឃើញឈើដែល ចាប់បាននោះ មានចំនួន ៥៤ដើម ទាំងតូចទាំងធំ៕

ដកស្រង់ពី៖ កម្ពុជាថ្មី