Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលីសស្រុកចំការលើ វែកមុខឃាតករ ប្លន់សម្លាប់ស្ត្រី នៅស្រុកចំការលើ ហើយបញ្ជូនទៅតុលាការ

  • បោះពុម្ព

កំពង់ចាម៖ ករណីឃាតកម្ម ប្លន់សម្លាប់ស្ត្រីម្នាក់ យកគ្រឿងអលង្កា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤នោះ ត្រូវកម្លាំងអធិការដ្ឋាន នគរបាល ស្រុកចំការលើ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជយោ ចុះស្រាវជ្រាវ កន្លែងកើតហេតុ ចំណុចវាលស្រែច្រឡៃ ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម វែកបង្ហាញមុខឃាតក បានយ៉ាងទាន់ហេតុការណ៍ នឹងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្ត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ ដើម្បីចាត់ការបន្ត ។

លោកវរៈសេនីយ៍ទោ ស្រេង ហ៊ីម នាយរង ការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់ បានឲ្យដឹងថា ករណីឃាតកម្ម សម្លាប់ប្លន់យក គ្រឿងអលង្កា នៅថ្ងៃកើតហេតុខាងលើ ត្រូវកម្លាំងប៉ូលីស ស្រុកចំការលើ ចុះស្រាវជ្រាវវែក មុខសញ្ញា ជនដៃដល់ ឈ្មោះ ចន ចាន់ឌី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកើតហេតុ ដែលបានប្លន់សម្លាប់ យកគ្រឿងអលង្កាប្លាកទីន រួមមាន ខ្សែកចំនួន១ខ្សែ ខ្សែដៃអង្កាំ១ខ្សែ ជញ្ជៀនវ៉ែនត្បូង២វង់ និងក្រវិលត្បូង១គូ ទៅលើស្ត្រី ជនរងគ្រោះ ឈ្មោះ ឃីន បុល អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុ ជាមួយគ្នា ។

លោកនាយរង ការិយាល័យ បានបញ្ជាក់ទៀតថា មុនបញ្ជូនជនសង្ស័យមក ស្នងការនគរបាលខេត្ត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ ជនសង្ស័យ បានបោកក្បាល របស់គេផ្ទប់ទៅនឹង ជញ្ជាំងការិយាល័យ នគរបាកស្រុកចំការលើ បណ្តាលឲ្យមាន របួសយ៉ាងដំណំ ។ ហើយនៅរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤នេះ កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនឃាតកទៅតុលាការ ចាត់ការទៅតាម និតិវិធី ៕