Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ចេញទៅមើលគោ ជួបគ្រោះអកុសល​បាត់បង់ជីវិត​ទាំងម្ចាស់ និង​គោ​

  • បោះពុម្ព

ខេត្តសៀមរាប ៖ បុរសម្នាក់ទៅមើលគោនៅក្រោយផ្ទះប្រហែល៣០០ម៉ែត្រពីភូមិ ត្រូវរន្ទះបាញ់ បណ្តាលឱ្យបាត់បង់ជីវិតទាំងម្ចាស់ និងសត្វគោមួយក្បាល ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុក បានប្រាប់កាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះថា នៅស្រុកប្រាសាទបាគង មានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយក៍មានរន្ទះបាញ់ បណ្តាលឱ្យបុរសម្នាក់ឈ្មោះ សូ សែម ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប បាត់បង់ជីវិត និងងាប់សត្វគោមួយក្បាលផងដែរ។

លោកបញ្ជាក់ថា ក្រោយពេលកើតហេតុ លោកបានឱ្យកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយមន្ត្រីប៉ុស្តិ៍ចុះទៅពិនិត្យនៅកន្លែងកើតហេតុ រួចធ្វើកោសល្យវិច័យលើសពជនរងគ្រោះនៅចំពោះមុខក្រុមគ្រួសារ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបាត់បង់ជីវិតដោយសាររន្ទះបាញ់ប្រាកដមែន ពុំមែនជាបទល្មើសឃាតកម្មអ្វីឡើយ។បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព